ព័ត៌មានសិល្បៈ និងកម្សាន្ត

៩​​គូ​​ដែ​ល​​លេ​ច​មុខ​​ជ្រ​ងោ​​នៅ​ក្នុ​ង​​ឧ​ស្សា​ហ​ក​ម្ម​​​សិ​ល្បៈ​​កូ​រ៉េ​​

Kim Tae Hee – Rain, Lee Byung Hun, Lee Min Jung ជាដើម គឺជា​ដៃគូ​ស្នេហា​ដែល​លេចមុខ​ចុងក្រោយ​នៃ​ពិភព Kbiz​។​
1
Bi Rain និង Kim Tae Heeគឺ ជា​ដៃគូរ​ស្នេហា​ចុងក្រោយ​ដែល​លេច​មុខ​នៅ Kbiz ។​នេះ​គឺជា​ការបង្ហាញ​មុខជា​សាធារណៈ​នៅ​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី​នេះ​សម្រាប់​គូរ​ស្នេហ៍​បន្ទាប់ពី Bi Rain ចាក់ចោល​នាង​អស់​រយៈពេល ២ ឆ្នាំ​ដើម្បី​ទៅ​បំពេញ​ការងារ​យោធា​នោះ​។​ប៉ុន្តែ​ទោះជា​យ៉ាងណា​ដៃគូ​ស្នេហា​នេះ​នៅតែ​ស្រលាញ់គ្នា​យ៉ាង​ស្អិតរ​មួ​ត​។​
2
​បន្ទាប់​ពី​រវល់​គួរសម​នៃ​ការងារ​សិល្បៈ​នោះ Lee Byung Hun និង​មិត្តស្រី​ដ៏​ស្រស់​សោភា Lee Min Jung នៅ​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​មុខ​ជា​សាធារណៈ​ដូច​គូស្នេហ៍​ផ្សេងទៀត​ដែរ​។​
3
Yoo In Ah និង Ji Hyun Woo ក៏​ជា​គូរ​ស្នេហ៍ ដែល​ទទួល​បាន​ការ​កោត​ស​សើរ​យ៉ាងច្រើន នៅក្នុង​រឿង “In Hyung Wang Hoo’s Man” គូ​នេះ​ក៏​ធ្វើឲ្យ​សាធា​ណៈ​ជន​ចាប់អារម្មណ៍​ផង​ដែ​រ​។​
4
​បន្ទាប់​ពី​កុន​បុរាណ​រឿង “Mooshin” Kim Joo Hyuk និង Kim Gyuri​ក៏​បាន​ប្រកាស​ឲ្យ​សាធារណៈជន​ដឹង​ឭ​ថា​ពួកគេ​គឺជា​គូស្នេហ៍​នឹង​គ្នា​។​
5
​ចំណែក​ដៃគូ​ស្នេហា Lee Hyori និង​មិត្ត​ប្រុស​ដែល​តន្ត្រីករ Lee Sang Soon ក៏​ជា​ដៃគូរ​ជា​ទី​ចំណាប់អារម្មណ៍ ជាមួយនឹង​សម្រស់​ផូរផង់ របស់​ពួកគេ​។​
6
Se7en និង Park Han Byul ក៏​បាន​ប្រឡូក​ក្នុង​សិល្បៈ​យូរ​ណាស់​ដែរ ហើយ​ឥឡូវនេះ​ពួកគេ​បាន​ចាប់ដៃ​គ្នា​សាង​ស្នេហា​ជាមួយ​នឹង​គ្នា​។​
7
Baek Ji Young និង Jung Suk Won ដែល​មាន​អាយុ​ផ្សេងគ្នា​នោះ តែ​ស្នេហា​របស់​គេ​មិន​សំដៅលើ​អាយុ ដោយ​រយៈពេល ៩​ឆ្នាំ​ហើយ​ដែល​ពួកគេ​ស្រលាញ់គ្នា​។​
8
​តារា​សម្តែង​ក្នុង​រឿង “Oh Ja Ryong is coming,” គូស្នេហ៍ Lee Jang Woo និង Oh Yeon Seo won បាន​សម្រេចចិត្ត​ធ្វើ​រឿង​ប្រាកដប្រជា​ចំពោះ​រឿង​ស្នេហា​របស់​ពួកគេ​។​
9
​មួយគូរ​ទៀត​នោះ​គឺ គឺជា​គូរ​ដែល​ចាប់អារម្មណ៍​គួរសម​ក្នុង​ពិភព Kbiz គឺ Park Ha Sun និង​តារា​សម្តែង Ryu Duk Hwan៕​

មតិយោបល់