អង់គ្លេសៈ ប្រិយមិត្ត ដែលមើល ក្នុងកម្មវិធីកម្សាន្ត Love Island របស់បណ្តាញស្ថានីយ៍ទូរទស្សន៍ ITV2 ចក្រភពអង់គ្លេស បានភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីតួប្រុស តួស្រី លេងល្បែងរួមរ័ក មែនទែន នៅឈុតចុងក្រោយ នៃកម្មវិធីកម្សាន្តមួយនេះ ។
យោងតាម គេហទំព័រ mirror ដែលចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ បានឲ្យដឹងថា Terry និងនាង Emma-Jane Tom បានរួមរ័កមែនទែន សម្រាប់ឈុត ចុងក្រោយ នៅក្នុងផ្ទះល្វែងមួយ ក្នុងពេលថត នោះ ។
អ្នកទស្សនាបានសរសេរថា សូមគិតមើល នៅពេលដែលអ្នកឃើញកម្មវិធីនេះ ដែលហ៊ានឥតអៀនខ្មាស់ គួរតែធ្វើវានៅផ្ទះទៅ។ អ្នកផ្សេងទៀត បានសរសេរថា Emma និង Terry ពិតជាលេងល្បែងគួរឲ្យខ្ពើម រួមរ័កមែនទែន ក្នុងភួយ ជាមួយនឹងកម្មវិធីកំពុងផ្សាយបន្តផ្ទាល់នោះ ។
ជាមួយនឹងពាក្យរិះ របស់ទស្សនិកជនគ្រប់បណ្តាញអនឡាញ នោះ នាង Emma បាននិយាយថា «ខ្ញុំនឹង Terry ពិតជាបានធ្វើទង្វើរបែបនេះមែន ហើយឪពុកខ្ញុំក៏គាត់មិនចូលចិត្តនោះដែរ »។
បញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ នោះទេនៃកម្មវិធីខាងលើ ដែលជួបរឿងដូចគ្នា ដោយគេនៅចាំច្បាស់ថា បវរកញ្ញា ឆ្នាំ២០១៥ របស់អង់គ្លេស នាង Zara Holland ក៏ត្រូវបានគេដកមក្កុដ វិញ បន្ទាប់ពីសិច មែនទែនជាមួយនឹង អ្នកចូលរួមលេងកម្មវិធីមួយនេះ ៕
មតិយោបល់