ព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៣ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ ចុះពិនិត្យមើលផ្លូវគ្រួសក្រហម មួយខ្សែដែល សាលារាជធានីភ្នំពេញ សន្យានឹងចាក់បេតុង ឆ្អឹងដែក នៅពេលឆាប់ៗខាងមុខ នេះ ស្ថិតនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជួបជាមួយប្រជាពលរដ្ឋភូមិខ្វិត ក្នុងពេលពិនិត្យមើលផ្លូវនាឱកាសនោះ លោកអភិបាលខណ្ឌ បានថ្លែងនូវការសំណេះសំណាលជាមួយបងប្អូនប្រជា ពលរដ្ឋ ហើយលើកឡើងអំពីការអភិវឌ្ឍរបស់មូលដ្ឋានខណ្ឌដង្កោ ក៏ដូចជារាជ ធានីភ្នំពេញ ដែលពីមួយថ្ងៃទៅមួយថ្ងៃមានការអភិវឌ្ឍឥតឈប់ឈរ ក្រោមការដឹកនាំរបស់ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋដែលចូលរួមក្នុងពេលនោះ បានសម្តែងនូវក្តីសប្បាយរីករាយ ដោយទទួល បានផ្លូវ១ខ្សែទៀតនៅពេលខាងមុខនេះ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ។
គួរបញ្ជាក់ថាៈ ផ្លូវ១ខ្សែដែលគ្រោងនឹងស្ថាបនា នាពេលខាងមុខនេះ មានប្រវែង១.៥៣០ ម៉ែត្រ ទទឹង ០៤ម៉ែត្រ និងកម្រាស់ ០,១៥ម៉ែត្រ ធ្វើពីបេតុង ឆ្អឹងដែក ដែលជាអំណោយរបស់ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ហើយគ្រោងនឹងបើកការដ្ឋានស្ថាបនានៅសប្តាហ៍ក្រោយនេះ៕
មតិយោបល់