As Donghae បាននិយាយថា Kanginសមាជិកក្រុម Super Junior ទៅវៀតណាមកាលពីដើមខែ កុម្ភៈ នេះដើម្បីទៅធ្វើការស្ម័គ្រចិត្ត ដោយរូបថតរបស់តារាចម្រៀងរួមក្រុមរូបនេះបានបែកធ្លាយនៅលើអ៊ីនធឺណេត និងសារព័ត៌មានក្នុងតំបន់ដែលគាត់បានធ្វើការស្ម័គ្រចិត្តនោះចេញផ្សាយ។
ប្រភពដដែលបានបន្តទៀតថា ការចុះទៅធ្វើការស្ម័គ្រចិត្តនៅវៀតណាមរបស់តារាចម្រៀងរួមក្រុម Super JuniorលោកKangin មើលទៅគេដូចជាមានចិត្តសប្បាយរីករាយណាស់ ក្នុងការទទួលយកការងារនោះ។
គួរបញ្ជាក់ផងដែរថា Super Junior កាលពីថ្ងៃទី ១៣នោះ ពួកគេបានចូលរួមក្នុងកម្មវិធី Gaon Chart K-pop Awards ដែលធ្វើឡើងនៅ Olympic Hall នាទីក្រុងសេអ៊ូល នោះក៏ទទួលបានពានរង្វាន់ប្រចាំឆ្នាំផង៕
មតិយោបល់