ព័ត៌មានសិល្បៈ និងកម្សាន្ត

កំប្លែង​៖​សេះ​​​ស៊ី​​អ​យ​​ស្ទ័​រ​

នា​តំបន់​មួយ​ដ៏​ត្រជាក់​មិន​សូវ​មាន​មនុស្ស​រស់​នៅ បុរស​ម្នាក់​ចង​សេះ​របស់ខ្លួន​នៅ​ខាងក្រៅ​ហើយ​ដើរ​ចូល​ក្នុង​ទាមស្រា​ដែល​ស្ថិតនៅ​ដាច់ស្រយាល​មួយ​។​ស្ថិតក្នុង​ភាព​ត្រជាក់​ខ្លាំង​គេ​បាន​ដើរចូល​ទៅក្នុង​សង្ឍឹមថា​នឹង​បាន​អង្គុ​យ​ក្បែរ​កន្លែង​ដែល​មាន​ឡ​ភ្លើង​ក្តៅៗ​ដើម្បី​កំដៅ​ខ្លួន​ជាក់​ជាមិនខាន ប៉ុន្តែ​គ្រាន់តែ​ដើរ​ចូល​ភ្លាម​សំលេង​មនុស្ស​អ៊ូរ​អរ​រកតែ​កន្លែង​អង្គុយ​មិន​ចង់បាន​ផង​។​បុរស​ម្នាក់​នោះ​មិន​មាត់​មួយ​ម៉ាត់​ទេ​ហើយ​ក៏​ទៅ​អង្គុយ​នៅ​ម្ខាង​នៃ​បន្ទប់​រួច​ក៏​ហៅ​អ្នក​បំរើ​។​

​និយាយ​ទាំង​ទឹកមុខ​ស្មើហើយ​ដូច​មិន​មាន​អី​អស្ចារ្យ​ទៅកាន់​អ្នកបំរើ​ថា​
​បុរស​: ”​មាន​អយ​ស្ទ័រ ​ទេ​, ជួយ​យក ​អយ​ស្ទ័រ ​ទៅ​ខាងក្រៅឲ្យ​សេះ​បងបួន​ប្រាំ​គីឡូ​ទុក​ឲ្យ​វា​ស៊ី​ផង​ហើយ​អូន​ចូលមក​ក្នុង​វិញ​ធ្វើ​ម្ហូប​ឲ្យ​បង​ម្តង​”​។​
​អ្នកបំរើ​: តែ​…..​បង​….​សេះ​..
​បុរស​: មិនបាច់​ឆ្ងល់​ចាំតែ​មើលទៅ​!!!!!
​អ្នកបំរើ​ក៏​ដើរ​យក ​អយ​ស្ទ័រ ​មួយ​ចាន​ធំ​ដើរ​ទៅ​ខាងក្រៅ​ទៅ​ឲ្យ​សេះ​នោះ ភ្លាមៗ​អ្នក​ទាំងឡាយ​ក្នុង​ទាមស្រា​ក៏​ផ្អើល​នាំគ្នា​ទៅ​មើល​ភាព​ចំលែក​ដែល​សេះ​ចេះ​ស៊ី​អយ​ស្ទ័រ នោះ​សឹង​ទាំងអស់គ្នា​។​
​បុរស​ដែល​ធ្លាប់​តែ​អង្គុយ​នៅ​ម្ខាង​នៃ​ទាមស្រា​នោះ​ស្រាប់តែ​ឃើញ​មក​នៅ​ក្បែរ​កន្លែង​ដែល​មាន​ភ្នក់ភ្លើង​ធំ​ជាងគេ​ក្នុង​ទាមស្រា​នោះ​ទៅវិញ​បន្ទាប់​ពី​អ្នក​ទាំងអស់​គ្នា​ដើរ​ចូល​មក​វិញ​ដែរ ពីព្រោះ​ថា​វា​មិន​ដែល​មាន​សេះ​ណា​ចេះ​ស៊ី​អយ​ស្ទ័រ​៕​
fpee

ប្រែសម្រួល​ដោយ​៖Mr.News

មតិយោបល់