តារាសម្តែងដែលកំពុងតែក្លាយខ្លួនទៅជាតារាចម្រៀង កញ្ញា គៀត សុវណ្ណាឡាងកំពុងតែជ្រកកោនក្នុងផលិតកម្មកូនពៅរបស់ ហង្សមាស ឈ្មោះ ភ្លេងរីខដស៍ នៅពេលថ្មីៗនេះបានចេញបទថ្មីរបស់ខ្លួនក្រោមចំណងជើងថា “ស្នេហ៍គេតែម្ខាង”។
បទ ដំបូងរបស់ គៀត សុវណ្ណាឡាង ដែលមហាជនគិតថា អាចនិងជ្រោងបានប្រជាប្រិយភាព នោះ បញ្ច្រាសមកវិញបែរជាស្ងប់ស្ងាត់ដូចចោរលួចសេះ ខណៈដែលសម្ងំខ្លួនជិតមួយឆ្នាំ ដោយមិនចេញការសម្តែង ក្រៅពីការថតស្ពតតិចតូចនោះ ។ម្នាក់ៗគិតថាបទថ្មីរបស់សុវណ្ណាឡាង អាចនឹងទាក់ទាញ តែបានធ្វើឲ្យបណ្តាអ្នកគាំទ្ររបស់នាងបែរជាខកចិត្តទៅវិញ ដោយអន្ទះអន្ទែងចង់អ៊ុតថា នាងអាចឡើងកូដតាមរយៈការបង្ហើរសំនៀងនេះ ។
គៀត សុវណ្ណា ឡាង យើងអាចប្រៀបធៀបទៅនិងតារាសម្តែងរបស់ហូលីវ៉ូដ នាង Selena GOmez ដែលបញ្ចប់ការច្រៀង ងាកទៅរកការសម្តែងតែការសម្តែងរបស់នាងហាក់ដូចជាមិនទទួលបានប្រជាប្រិយភាពសោះ។ ស្រដៀងគ្នានេះដែរ សុវណ្ណាឡាង ដែលងាកខ្លួនពីការសម្តែងទៅរកការច្រៀង ក៏ស្ងប់ស្ងាត់ដូចចោរលួចសោះ តាមរយៈអាលប៊ុមដំបូងរបស់ខ្លួន។
ស្នេហ៍គេតែម្ខាង ទោះបីជាអត្ថន័យនេះល្អឯកមែនពិត ដែលជាការនិពន្ធទំនុកច្រៀងដោយ កវីវ័យក្មេង លោក សុខ ចាន់ផល តែការបង្ហើរសំនៀងរបស់ សុវណ្ណាឡាង មិនអាចធ្វើឲ្យអត្ថន័យមួយនេះល្បីបានឡើយ ។មហាជនជាច្រើនគេមិនសង្ឈឹមថា សុវណ្ណាឡាង អាចល្បី ដូច សុផាឡែន នោះទេ ព្រោះថាអាជីពច្រៀងរបស់នាង ដូចជានៅស្ទើរណាស់ ទោះបីទទួលបានការហ្វឹកហាត់លុតដុំសម្លេងពី គ្រូៗដែលមានបទ ពិសោធន៍រាប់ឆ្នាំរបស់ហង្សមាសក៏ដោយ ដោយសម្លេងរបស់នាងនៅមានកម្រិតនៅឡើយ។
តែទោះជាយ៉ាងណា មហាជនគិតថា សុវណ្ណាឡាង អាចនិងល្បីតាមរយៈអាលប៊ុមក្រោយៗរបស់ផលិតកម្មថ្មីមួយនេះ ជាក់ជាមិនខាននៅថ្ងៃណាមួយ តែមិនប្រាកដថាអាចល្បីដូចការសម្តែងរបស់នាង តាមរយៈរឿង “ទឹកចិត្តបងស្រី”របស់ស្ថានីយ៍ទូរទស្សន៍ CTN នោះឡើយ៕
ទស្សនាវីដេអូចម្រៀងដូចខាងក្រោមនេះ៖
មតិយោបល់