ព័ត៌មានសិល្បៈ និងកម្សាន្ត

កំប្លែង៖ដូរ​លុយ​អា​ប់​

​នារី​ម្នាក់​បាន​ជ្រុះ​បាត់​នូវ​កាបូប​របស់​នាង​នៅ​ឧទ្យាន​មួយកន្លែង ហើយ​នាង​បាន​ដើរ​ស្វែងរក​អស់​ជាច្រើន​ម៉ោង​រហូត​ដល់​នាង​បាន​ជួប​នឹង​ក្មេង​ចិត្តល្អ​ម្នាក់​កំពុង​ដើរ​រក​ម្ចាស់​កាបូប​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ​នាង​ជា​ម្ចាស់​ចំឡែក​​​ក្នុង​ចិត្ត​ថា​ហេតុអ្វី​លុយ​ក្នុង​កាបូប​របស់​នាង​មាន​ក្រដាស​20​ដុល្លារ​តែ​មួយ​សន្លឹក​តែ​ក្រោយ​ក្មេង​នេះ​យក​មក​ឲ្យ​នាង​វិញា​មាន​ក្រដាស​1​ដុល្លារ​ដល់​ទៅ​20​សន្លឹក​ទៅវិញ ក៏​ដាច់ចិត្ត​សួរ​ទៅ​ក្មេង​ប្រុស​នោះ​។​ក្មេងប្រុស​និយាយថា​ពីព្រោះ​កាលពី​លើក​មុន​រើស​បាន​កាបូប​ចឹងដែរ តែ​ម្ចាស់​កាបូប​អត់​មាន​លុយ​រាយ ចឹង​ហើយ​បាន​ជា​យកលុយ​ទៅ​ដូរ​ឲ្យ​ហើយ​ទៅ​ហ្នឹង​!!!៕
124175069773480545Money-Exchange-purchase.svg_.hi_

មតិយោបល់