ក្រុមតារាចម្រៀង 2NE1 នឹងលេចមុខជាភ្ញៀវកិត្តិយសរបស់តារាចម្រៀងខ្មៅ Snoop Doggនៅក្នុងកម្មវិធីប្រគុំតន្ត្រី ដែលធ្វើឡើងនៅទីក្រុង សេអ៊ូល ប្រទេស កូរ៉េ ខាងត្បូង។
នៅថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៣ តារាចម្រៀងចម្រៀងរ៉េបស្បែកខ្មៅ ដែលមានដូរឈ្មោះពី Snoop Dogg មក Snoop Lion និងធ្វើតន្ត្រីមួយក្រោមប្រធានបទ ‘Unite All Originals Live with Snoop Dogg’ នៅទីក្រុង សេអ៊ូល ។
នេះគឺជាលើកដំបូងហើយដែលតារាចម្រៀងរូបនេះមកធ្វើការប្រគុំតន្ត្រី នៅកូរ៉េ តាំងពី ឆ្នាំ ១៩៩២ នោះ។
តារាស្រីដ៏ល្បីរបស់ ផលិតកម្ម YG Entertainment ក្រុម 2NE1 ក៏បានបញ្ជាក់ថា ក្រុមនេះនឹងក្លាយជាភ្ញៀវរបស់តារាចម្រៀង Snoop Lion នៅថ្ងៃនោះផងដែរ។
ចំពោះព័ត៌មាននេះដែរបានធ្វើឲ្យអ្នកគាំទ្ររបស់តារាចម្រៀងស្រីស្រស់នេះមានភាពសប្បាយរីករាយណាស់ចំពោះការសហការរបស់ ភាគីទាំងពីរ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់