គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងក្នុងអំឡុងម៉ោង ៩ និង ៣០ នាទី យប់ថ្ងៃទី ៧ ខែ មិនា ឆ្នាំ ២០១៣ នៅស្រុកព្រៃនុប ខេត្តព្រះសីហនុ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់ ៤ នាក់ និងរបួស ២ នាក់ ក្នុងចំណោមមនុស្ស ១០ នាក់ ។
អ្នករងគ្រោះថ្នាក់ចរាចរណ៍នេះត្រូវបានគេដឹងថា ជាតារាចម្រៀងដ៏ល្បីល្បាញ របស់ផលិតកម្ម សាន់ដេ លោក ខេមរៈ សិរីមន្ត ។
នៅពេលថ្មីៗនេះដែរលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ត្រូវបានគេឃើញបទចម្រៀងមួយបទ ដែលច្រៀងដោយលោក ខេមរៈ សិរីមន្ត និយាយពីការគោរពច្បាប់ចរាចរណ៍ តែទោះជាយ៉ាងណាបទ នេះនៅមិនទាន់ដឹងថាចំណងជើងយ៉ាងម៉េច ឬទើបតែថតឬយ៉ាងណានោះទេ?
ស្តាប់បទចម្រៀងដូចខាងក្រោមនេះ៖
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់