តារាចម្រៀងសិចស៊ី មិនដឹងតំបន់ នាងLady Gaga បានបង្ហាញមុខសាជាថ្មីបន្ទាប់ពីការវះកាត់ត្រគាក ដោយស្ថិតនៅលើកង់រទេះរុញនោះ។
Lady Gaga បានចូលវះកាត់បញ្ហាត្រគាក កាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១២ នោះឥឡូវនាងបានវិលមកកាន់ភាពប្រក្រតីវិញហើយ ប៉ុន្តែតារាចម្រៀងរូបនេះនៅតែមិនអាចដើររួចនៅឡើយ ។Gaga អាចផ្លាស់ទីបានដោយសារពឹងលើរទេះរុញជាពិសេសរបស់គេ ដោយលេចមុខដំបូងនៅសប្តាហ៍នេះ នៅទីក្រុង ញ៉ូវយ៉ក ជាមួយនឹងរទេះរុញដែលមានកាំធ្វើពីមាស។អង្គុយលើរទេះរុញជាមួយនឹងសម្លៀកអាវធំ តារាចម្រៀងរូបនេះនៅបង្ហាញជើងយ៉ាងសិចស៊ី សឹងតែលេចចេញតំបន់ ស្នងការសឹករងពិសេស ។តារាចម្រៀងរូបនេះទៅណាមកណា អាស្រ័យលើមិត្តភក្តិរបស់នាង និងអ្នកថតរូប Terry Richardson ដែលជួយអមដំណើរនាង។
កង់រទេះជាពិសេសរបស់តារាចម្រៀងរូបនេះ ធ្វើអំពីមាស ដែលមានទំហំ 24-carat តែទោះជាយ៉ាងណាតារាចម្រៀងរូបនេះត្រូវសម្រាកទម្រាំនឹងជំងឺជាសះស្បើយដល់ទៅ ២ ឬ ៣ ខែ។
កាលពីខែ កុម្ភៈ កន្លងទៅ Gaga បានលុបចោលតន្ត្រី Born This Way Ballរបស់នាងដោយសារតែបញ្ហាខាងលើនោះ។
ចំណែកទំព័រព័ត៌មានរបស់ The Sun បានចុះបង្ហាញព័ត៌មានឲ្យដឹងថា Gaga កំពុងមានគម្រោងរៀបការជមួយនឹងមិត្តប្រុសរបស់ខ្លួនដែលជាតារាសម្តែង Taylor Kinney ។ស្របពេលជាមួយនិងគ្នានេះដែរប្រភពព័ត៌មានផ្សេងទៀត E! Online បានបង្ហាញ ឲ្យដឹងថា គម្រោងរៀបការរបស់នាងត្រូវបានបរាជ័យ ពោលគឺ មិនទាន់រៀបការ៕



មតិយោបល់