ព័ត៌មានសិល្បៈ និងកម្សាន្ត

សារឆ្លើយតបរបស់ ខាត់ សុឃីម ទៅលោកខឹម វាសនា ផ្អើលហ្វេសប៊ុក

ខណៈដែលឃឹម វាសនា មេគណបក្ស LDP សរសេរបង្ហោះថា«អ៊ំខាត់(ឪពុកខាត់ សុឃីម) គាត់និយាយជាមួយខ្ញុំថាបណ្ដើរ យំបណ្ដើរ គាត់ថា«កូនខ្ញុំយល់តែម្នាក់ទេ ក្រៅពីនោះគេថាខ្ញុំឆ្កួត»»។

ហាក់ដុតកំដៅកំហឹងរបស់ខាត់ សុឃីម និងប្អូនៗឲ្យក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង ដោយខាត់ សុឃីម បានអះអាងថានោះជាការបំបាក់សាច់ឈាមរបស់ខ្លួន។ នាងបានសរសេរសារតបវែងអន្លាយដោយអះអាងថាពួកនាងមិនបានចោទថាឪពុករបស់នាងឆ្កួតព្រោះតែចង់ស្ដាប់វិទ្យុ LDP និងចូលចិត្តសម្ដីរបស់លោកឃឹម វាសនា ដូចអ្វីដែលឃីម វាសនា បានលើកឡើងនោះឡើយ។

មកទល់ពេលនេះសារឆ្លើយតបរបស់នាងត្រូវគេឃើញមានការចាប់អារម្មណ៍ឡើងផ្អើលហ្វេសប៊ុកតែម្ដង ខណៈដែលមានខ្លះបានគាំទ្រនាង និងខ្លះទៀតបានជេរនាងរហូតធ្វើឲ្យនាងបង្ហោះសារហួសចិត្ត។

ខាងក្រោមនេះជាសាររបស់ អ្នកនាង ខាត់ សុឃីម ឆ្លើយតបទៅលោកខឹម វាសនា«ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរព នាងខ្ញុំទើបតែទទួលបានដំណឹងថ្មីមួយដែលទាក់ទងនឹងពុករបស់ខ្ញុំ គឺមាន ករណីលើកឡើងថា (ឪពុកខាត់ រៀបរាប់ទាំងទឹកភ្នែកថា ពួកខ្ញុំចោទគាត់ជាមនុស្សឆ្គួត) ត្រង់នេះ ចង់និយាយថា គាត់ចិញ្ចឹមពួកខ្ញុំតាំងពីតូច ហើយថែមទាំងផ្តល់ចំនេះដឹង នឹងមុខរបរជាច្រើនទៀតមកពួកខ្ញុំ ចឹងសួរថា ចំនុចត្រង់ណាដែលពួកខ្ញុំចោទគាត់បែបហ្នឹងកើត ម្ស៉ាងទៀតឪពុកម្តាយជាអ្នកមានគុណ គ្មានហេតុផលណាដែលពួកខ្ញុំប្រមាទគាត់បែបនេះឡើយ ហើយមានខ្លះទៀត និយាយថាកូនទាំង៩នាក់អត់ប្រយោជន៍ ចង់ប្រាប់ថាគ្រាន់តែមិនស្តាប់វិទ្យុតាមគាត់ អ្នកទាំងអស់គ្នាចោទពួកខ្ញុំថាអត់ប្រយោជន៍ទៅម៉េចទាល់តែស្តាប់បានល្អ មនុស្សម្នាក់ចិត្តម្នាក់២នាក់ចិត្ត២ ចុះទំរាំ ៩ក៏មានចិត្ត ៩ដែរ ចឹង អ្នកពេញចិត្តស្តាប់អី ស្តាប់ហ្នឹងទៅ ពេញចិត្តបក្សណា ចូលបក្សហ្នឹងទៅ កុំតែ ទៅប្រព្រឹត្តិអំពើខុសច្បាប់ ដែលសង្គមមិនអាចទទួលលយកបាន ហើយពុកមិនបង្ខំនរណាម្នាក់ឲ្យធ្វើតាមគាត់ទេ ព្រោះគេធំៗអស់ហើយ គេអាចមានសិទ្ធិជ្រើសរើសអ្វីដែលគេពេញចិត្ត យ៉ាងណាមិញ ពួកខ្ញុំមានមុខរបរជាអ្នករកស៊ីភេ្លងបុរាណ នឹងសម័យភ្នួង ថត សិល្បះ មិនមែនជាអ្នកនយោបាយទេ គ្មានអីពាក់ពន្ធ័ហ្នឹងនយោបាយឡើយ មានតែកាតព្វកិច្ចជាពលរដ្ធល្អ ពេលបោះឆ្នោតទៅបោះឆ្នោត មិនបានចង់គិតប្រលូកអីទេ ។

កុំវាយតំលៃមនុស្សតាមចិត្តខ្លួនឯង ព្រោះថា អ្នកខ្លះធ្លាប់ធ្វើរឿងថោកទាប ហើយបែរគិតថាគេធ្វើរឿងថោកទាបខ្លួនដែរ មិនត្រូវទេ ។ ទោះបីជាមានការលើកឡើងថា មានគេប្តឹងគាត់រឿងបើកវិទ្យុនោះ គឺ គ្មានទេ មានតែអ្នកជិតខាងសុំបន្ថយសំលេង ដោយសារតែពុកគាត់ធ្វើការបណ្តើរ បោសដីបណ្តើរ នៅឆ្ងាយពីវិទ្យុ ដូច្នេះ គាត់ក៏ បើករៀងលឺបន្តិច តែឥឡូវគាតបានបន្ថយហើយ (មួយទៀតថា ពួកខ្ញុំចង់កាត់កាលគាត់ )សួរដូចឆោត?

កាត់កាលគាត់បានអីមកវិញ? បើគាត់ចំណាស់ហ្នឹងហើយ មានតែកុំឲ្យគាត់គិតច្រើន ខឹងច្រើន ធ្វើឲ្យគាត់សប្បាយចិត្ត ព្រោះ គាត់មានជំងឺលើសឈាម អញ្ចឹងពេលគាត់ឈឺ មានអ្នកទាំងអស់គ្នាមើលថែពុកខ្ញុំអត់ គឺអត់ គឺមានតែ ពួកខ្ញុំទេដែលមើលថែគាត់ ចឹង សូមកុំរំខានពួកខ្ញុំអី ពួកខ្ញុំបានសុខហើយ ។

ពុកបានប្រដៅពួកខ្ញុំថា ចូលកូនៗគ្រប់គ្នាកាន់នូវ សីលធម៍ នឹង សុជីវធម៍ ឲ្យបានល្អ មិនត្រូវ ជេរប្រមាទអ្នកដទៃឡើយ ។ មនុស្សមានចំណេះដឹងជ្រៅជ្រះ តែ បើគ្មាន សីលធម៍ក្នុង ខ្លួន ប្រៀប ដូចមនុស្សល្ងង់ខ្លៅយ៉ាង ដូច្នោះដែរ ។ ដោយឡែក ការចុះផ្សាយនេះ ចង់ទាមទារអ្វី ក៏ខ្ញុំមិនដឹងដែរ តែ បើគ្រាន់តែ ទាមទារ ការចាប់អារម្មរណ៍ សូមបពា្ឈប់ ត្រឹមហ្នឹងចុះ សុំអង្វរ ។ មនុស្សម្នាក់ គ្មាននរណាម្នាក់ ល្អគ្រប់ ១០ នោះទេ ចេះឯង ឲ្យក្រែងចេះគេ ។ អ្នកកំពុងលេងល្បែង មិនដឹងខ្លួនចាញ់នោះ ទេ មានតែ អ្នក ឈរមើលទេ ដែលដឹងថាអ្នកចាញ់ច្រើន ហើយ ដើរផ្លូវខុស»៕


មតិយោបល់