ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្វាមី ឆ័យលី ដាឡែន អន្ទះសារឿងកូន

យោងតាមស្វាមីរបស់អ្នកនាងឆៃលី ដាឡែន គឺលោក និងអ្នកនាងមិនបានពន្យារកំណើតនោះទេ។ ផ្ទុយទៅវិញគឺអ្នកទាំងពីចង់បានកូនពរក្នុងពេលឆាប់ៗនោះផង ប៉ុន្តែមកពីមិនទាន់មាន ទើបមិនទាន់បានបង្អួតតារាសិល្បៈដែលចូលរោងការដូចគ្នានៅឡើយ។

ក្នុងពិធីខួបកំណើតរបស់តារាសិល្បៈកាលពីពេលថ្មី លោក រិទ្ធី ឧត្តមស៊ីដារ៉ា ជាស្វាមីអ្នកនាង ឆ័យលី ដាឡែន បានអះអាងថា ក្រោយពីបានរៀបការច្រើនឆ្នាំ លោក និងអ្នកនាង ក៏ចង់បានកូនដូចគ្នានឹងគូស្នេហ៍ភរិយាទាំងពួងនោះដែរ ដោយលោកបានអះអាងថា ទោះជាមានកូនប្រុស ឬកូនស្រីដំបូងក៏ស្រឡាញ់នោះដែរ។ លោកថាភរិយាមិនបានពន្យារពោះ ព្រោះតែស្រឡាញ់សិល្បៈនោះទេ ប៉ុន្តែមកពីមិនទាន់មានដំណឹងទើបអ្នកនាង និងលោកប្រឹងប្រែងរកលុយរៀងខ្លួន ដោយសឹងមិនមានពេលសម្រាក។ លោកថាអ្នកនាងត្រូវទទួលច្រៀងរាំ នៅតាមខេត្តក្រុង មិនសូវមានពេលនោះទេ ដោយលោកបានចាត់ទុកថា ហេតុផលនឿយខ្លាំងក្នុងការរកលុយ ក៏ជាមូលហេតុដែលនាងអោយខ្លួន មិនទាន់មានដំណឹងល្អសម្រាប់ជីវិត អាពាហ៍ពិពាហ៍។ យ៉ាងណាមិញ លោកថាអាណិតភរិយាដែលប្រឹងរកលុយ បើទោះជាការស្វះស្វែងរបស់អ្នកនាង បានបន្តរាំងស្ទះដំណឹងមានកូនមកទល់ពេលនេះ។

ការលើកឡើងរបស់លោកគឺផ្ទុយស្រឡះពីអ្នកនាងឆ័យលី ដាឡែន ដែលអះអាងថាមិនទាន់ចង់បាន។ ប៉ុន្តែអ្នកនាងក៏ធ្លាប់ប្រកាសថា នឹងដកឃ្លារពីការងារច្រៀងរាំ ហើយទុកពេលសម្រាកអោយបានគ្រប់គ្រាន់ ដើម្បីគិតគូរពីរឿងកូនចៅ ក្នុងពេលដ៏ខ្លីផងដែរ ដោយសារអ្នកនាងក៏ចង់បានកូន ដើម្បីកំដរជីវិតអោយបានឆាប់ៗដូចគ្នា។ អ្នកនាងមិនធ្លាប់និយាយពីការភ័យបារម្ភរឿងមិនមានកូននោះទេ ដោយអ្នកនាងធ្លាប់បានបញ្ជាក់ថា អោយតែស្រាលពីការនឿយហត់បានបន្តិច នោះដំណឹងល្អពាក់ព័ន្ធរឿងនេះ នឹងអាចកើតឡើង៕

មតិយោបល់