ព័ត៌មានសិល្បៈ និងកម្សាន្ត

Harry ខ្ពើម​ខ្វល់​ពី​ចម្រៀង Tylor Swift

​តារាចម្រៀង Tylor Swift ប្រហែល​គិតថា Harry មាន​បញ្ហា ប៉ុន្តែ​គាត់​មិន​ខ្វល់ នេះ​បើ​យោងតាម​ប្រភព​ព័ត​ឥ​មាន​បាន​ប្រាប់​ដល់​គេហទំព័រ HollywoodLife.com ថា​តារា​ចម្រៀង​ប្រុស​រូប​នេះ​មិន​ខ្វល់​ពី​ចម្រៀង​ដែល​នាង​ច្រៀង​នោះ​ឡើយ​។​

Tylor Swift វ័យ ២៣ ឆ្នាំ ដែល​ត្រូវបាន​គេ​ចាត់​ចូរ​ជា​នារី​កាមតណ្ហា​ម្នាក់​នោះ ដោយ​យក​រឿង​អតីតកាល​របស់​ខ្លួន​ដែល​ទាក់ទង​ជាមួយ​និង​ប្រុស​នោះ យក​មក​សរសេរ​ជា​បទ​ចម្រៀង​នោះ ។​តែ​ទោះជា​យ៉ាងណា ចំពោះ Harry មិន​ខ្វល់​ចំពោះ​ចម្រៀង​របស់​អតីត​មិត្តស្រី​រយៈពេល ខ្លី​នោះ​។​

​ប្រភព​ដដែល​បាន​បន្ត​ឲ្យដឹងថា តារាចម្រៀង​របស់ One Direction មិន​ខ្វល់​ចំពោះ​ចម្រៀង​ច្រៀង​អួលដើមករ​របស់​តារាចម្រៀង​ស្រី​រូប​នេះ​នោះ​ទេ ហើយ​ក៏​មិ​បាន​ធ្វើឲ្យ​ខ្លួន​ឈឺចាប់​នោះដែរ​។ ដោយ​ពួកគេ​បន្តថា​នាង​គួរតែ​រក​វិធី​ព្យាបាល​រោគ​ទៅ ខណៈ​ដែល​នាង​ធ្វើ​តន្ត្រី​នៅ​ថ្ងៃ​ទី ២៨ ខែ មិនា នៅ Newark, NJ ក្នង​នោះ​នាង​ក៏​ច្រៀង​បទ “All Too Well ដោយ​បញ្ចេញ​ទឹកភ្នែ​រហាម​ផងដែរ​។​

​មុន​នឹង​នាង​ធ្វើ​ការសម្តែង​បទ​ចម្រៀង​នេះ នាង​បាន​ប្រាប់ឲ្យដឹង​ថា នេះ​ជា​ភស្តុតាង រឿងរ៉ាវ​របស់​នាង ថា​”​ពេល​ដែល​នាង​សរសេរ​ចម្រៀង​នេះ គឺ​សរសេរ​អ្វី​ដែល​ខ្ញុំ​បានដឹង ខ្ញុំ​សរសេរ​នរណា​ដែល​ទាក់ទង​ក្នុង​បេះដូង​របស់​ខ្ញុំ​តែប៉ុណ្ណោះ តែ​អ្នក​ទាំងអស់​គ្នា​មិន​បាន​ដឹង​ថា​អារម្មណ៍​ពេល​សរសេរ​នោះ​យ៉ាងម៉េច​នោះទេ​”៕​
harry-styles-taylor-lead1

មតិយោបល់