ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្វាគមន៍ខែថ្មី តារាល្បី Tena ដាក់មួយបទ កក្រើកហ្វេនៗ ក្រោយស្ងប់ស្ងាត់មួយរយៈ

 

(ភ្នំពេញ)៖ ក្រោយស្ងប់ស្ងាត់មួយរយ:មិនឃើញបញ្ចេញចម្រៀងថ្មីៗ ធ្វើឲ្យហ្វេនៗមានការនឹករលឹករួចមក ចូលដល់ដើមខែសីហា នេះ តារាចម្រៀងប្រុសល្បីឈ្មោះ Tena ស្រាប់តែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយ:ការបញ្ចេញស្នាដៃមួយភ្លែត គឺម្រៀងថ្មីមួយបទមានចំណងជើងថា «Ma Boo»។

តារាចម្រៀងប្រុសសង្ហាកូនអ្នកខេត្តកោះកុងមួយរូបនេះ បានសាងចំណាប់អារម្មណ៍ថ្មីដល់ហ្វេនៗ ដែលជាអ្នកនិយមគាំទ្រ នៅដើមខែសីហា នេះ តាមរយ:ការបញ្ចេញស្នាដៃចម្រៀងថ្មីមួយបទមានចំណងជើងថា Ma Boo រហូតទទួលបានការគាំទ្រខ្លាំងពីមហាជនផ្ទាល់តែម្តង។ ដូចប្រិយមិត្ត ពុកម៉ែបងប្អូន ជាពិសេសយុវវ័យ ភាគច្រើនច្បាស់ណាស់ ពិតជាបានស្គាល់តារាចម្រៀងដ៏ល្បីឈ្មោះបោះសម្លេងសម្តីផ្អែមពិរោះ លោក Tena ជាក់ស្តែងបទថ្មីនេះ គឺត្រូវចិត្តយុវវ័យតែម្តង។

ជាពិសេសបញ្ចេញមិនទាន់បានប៉ុន្មានផង បទនេះមានអ្នកចូលទស្សនាយ៉ាងច្រើន ក្នុងបណ្តាញសង្គម YouTube នេះអាចបញ្ជាក់យ៉ាងច្បាស់ថា ពិតជាមានហ្វេនមិនតិចនាក់នោះទេ រងចាំគាំទ្រស្នាដៃបន្តបន្ទាប់របស់តារារូបនេះ៕

មតិយោបល់