តារាចម្រៀងសិចស៊ីឥតមានអៀនខ្មាស់នាង Britney Spears បានបង្ហើបព័ត៌មានផ្ទាល់ខ្លួនឲ្យដឹងថា នាងពិតជាស្រលាញ់មិត្តប្រុសរបស់នាងណាស ឈ្មោះ David Lucado។
ម្ចាស់បទចម្រៀង ‘Gimme More’ បានបញ្ចប់ចំណងស្នេហ៍ភ្ជាប់ពាក្យជាមួយនិង Jason Trawick កាលពីខែ មករា និងឥឡូវក៏មានទំនាក់ទំនងជាមួយនិង Lucado ដែលជាគូស្នេហ៍ថ្មីនៅ ក្នុងខែនេះតែប៉ុណ្ណោះ។
ចំណែកប្រភព ព័ត៌មានចចាមអារាមនៅពេលថ្មីៗនេះដែរបានឲ្យដឹងថា គេបានឃើញគូស្នេហ៍នេះ បានរីករាយជាមួយនិងគ្នា និងមានទំនាក់ទំនងគ្នា តាំងពីថ្ងៃ Valentine’s Day ។
តារាចម្រៀង វ័យ ៣១ ឆ្នាំ បានបង្ហើបបង្ហាញព័ត៌មានចំពោះមិត្តប្រុសថ្មី របស់នាងតែងតែនៅ ផ្ទះរបស់នាងរាល់យប់ នេះបើតាមសម្តីរបស់នាងបានប្រាប់ដល់ Life&style។តារាស្រីសិចស៊ីរូបនេះបានបន្តឲ្យដឹងទៀតថា ចំពោះរឿងរ៉ាវស្នេហាថ្មីរបស់នាង នោះ នាងបានប្រាប់គាត់ហើយ ថា នាងពិតជាស្រលាញ់គាត់ណាស់ ដែលខុសពីទំនាក់ទំនងមុន។ក្រៅពីនេះ នាងបានបង្ហាញកូនៗ របស់នាងឲ្យស្គាល់ជាមួយនិង Lucado។
ចំណែកមហាជនវិញបានឲ្យដឹងថា គូស្នេហ៍នេះបានដឹកដៃគ្នាចូលហាង ហើយមើលទៅ នាងពិតជាសប្បាយរីករាយណាស់។ម្យ៉ាងវិញទៀតគេក៏ឃើញ Lucado បានបើកទ្វាររថយន្តជូននាង មើលទៅសាកសមជាសុភាពបុរសពិតៗ៕
ទស្សនាបទ ចម្រៀង I Will Understand ដូចខាងក្រោមនេះ ៖

មតិយោបល់