មនុស្សភាគច្រើនរំពឹងថាជីវិតផ្លូវភេទរបស់ពួកគេនឹងត្រូវថមថយទៅ វិញក្រោយពេលរៀបការរួច ដោយសារតែមិនអាចមាននូវការរួមភេទដ៏ល្អៗម្តងទៀតបាន ព្រមទាំងត្រូវរស់នៅជាមួយតែមនុស្សស្រីតែម្នាក់។ នេះមិនមែនជាហេតុផលឡើយ ហើយការរៀបការមិនមែនមានន័យថាលែងមានការរួមភេទគួរអោយ
ក្តៅសាច់ ទៀតនោះទេ តែវានឹងធ្វើអោយអ្នកទាំងពីររក្សាបាននូវការស្រើបស្រាលខាងផ្លូវភេទ បានរហូតដល់ច្រើនឆ្នាំទៅមុខទៀត។ នេះគឺជាមធ្យោបាយមួយចំនួនសម្រាប់ជួយដល់ជីវិតផ្លូវភេទរបស់គូរ ស្វាមីភរិយាកាន់តែល្អប្រសើរជាងមុន។
ប្រើការរួមភេទដើម្បីទាញរករឿងអតីតកាល
វា ប្រាកដជាមានពេលវេលាជាច្រើននៅពេលគ្រួសារ បងប្អូន មិត្តភក្តិ ទម្លាប់ និងរឿងរាវសំខាន់ៗដែលធ្វើអោយអ្នកទាំងពីរបានជួបគ្នា និងរក្សាបាននូវទំនាក់ទំនងដ៏ល្អជាមួយគ្នាហើយ។ មិនត្រឹមតែប៉ុណ្ណោះវានឹងមានពេលវេលាមួយទៀតដែលអ្នកទាំងពីរមិន បានស្គាល់គ្នា ហើយហាក់បីជាមិនដែលទាក់ទងគ្នាដែរ។ នៅពេលអ្នកបានជីកកកាយរឿងអស់ទាំងនេះសម្រាប់ទំនាក់ទំនងអ្នកទាំង ពីរ ចូរមិនត្រូវអោយការរួមភេទរំលងផុតនោះឡើយ។ ចូរប្រើពេលវេលាទាំងនេះដើម្បីសប្បាយជាមួយគ្នា។ ប្រសិនបើចំណង់អាពាហ៍ពិពាហ៍អ្នកធ្លាក់ដុនដាបហើយ វានឹងធ្វើអោយអ្វីៗកាន់តែនៅឆ្ងាយពីគ្នាថែមទៀតប្រសិនបើអ្នកទាំង ពីរមិនព្រមភ្ជាប់ទំនាក់ទំនងផ្លូវភេទជាមួយគ្នា។ ដូច្នេះជំនួសអោយការបោះបង់សកម្មភាពក្នុងបន្ទប់ដេករបស់អ្នក ចូរប្រើវិធីរួមភេទដើម្បីទាញរករឿងអតីតកាលវិញទៅ។
កុំមើលនាងក្នុងន័យជាប្រពន្ធ
មែន នាងគឺជាជីវិតស្នេហាររបស់អ្នក ជាស្ត្រីដែលអ្នកត្រូវការចំណាយពេលមួយជីវិតដើម្បីរស់នៅជាមួយគ្នា ដល់ចាស់។ នាងគឺជាម្តាយរបស់កូនអ្នក និងជាទេពធិតាម្នាក់សម្រាប់ដើរតួរនាទីជាមេផ្ទះ ក៏ដូចជាជួយបំពេញការងារក្នុងគ្រួសារដ៏ច្រើនឥតគណនាដែរ។
ដើម្បីអោយជីវិតផ្លូវភេទកាន់តែប្រសើរ ចូរព្យាយាមឈប់គិតចំពោះនាងថា ជាភរិយាដ៏អស្ចារ្យទៀតអីនៅពេលដែលអ្នកទាំងពីរចង់រួមភេទជាមួយ គ្នាខ្លាំង។ ចូរស្រមើស្រមៃដល់រឿងរាវ ក៏ដូចជារបៀបរួមភេទទាំងឡាយណាដែលជម្រុញអោយនាងពេញចិត្តនឹងធ្វើ ជាមួយអ្នក។ ដូច្នេះចូរប្រើអារម្មណ៍ដែលធ្វើអោយអ្នកទាំងពីរមានភាពទាក់ទាញដល់ គ្នាទៅវិញទៅមក និងបំភ្លេចអោយអស់ពីភាពជាប្តី និងប្រពន្ធ។
នៅក្នុងបន្ទប់តែពីរនាក់
ការដែលមានជីវិត ផ្លូវភេទដ៏ល្អប្រសើរជាមួយប្រពន្ធទាមទារអោយអ្នកទាំងពីរបោះជំហាន មួយៗពីជីវិតប្រចាំថ្ងៃរបស់អ្នក និងផ្តោតសំខានលើគ្នាទៅវិញទៅមក។ប្រសិនបើអ្នកក្លាយជាឪពុកម្តាយគេហើយ អ្នកគួរតែមានគម្លាតមួយសម្រាប់តែមនុស្សធម្មតាមានសកម្មភាពបានហើយ ដូច្នេះចូរបង្កើតបន្ទប់ដេកមួយដាច់ដោយឡែកពីក្មេងៗ ឬកូនរបស់អ្នកទៅ។ ជាតិជាក្មេងតែងតែរត់លេងពេញផ្ទះ ប៉ុន្តែប្រសិនបើពួកគេដឹងថាបន្ទប់ប៉ា និងម៉ាក ជាកន្លែងហាមមិនអោយចូលរញេរញៃ នោះអ្នកនឹងមានពេលវេលាដល់ខ្លួនឯងច្រើនចំពោះការងារលើគ្រែវិញ ក៏នឹងក្លាយទៅជាឋានសួគ៌មួយទៀតដែរសម្រាប់អ្នកទាំងពីរ។
កុំស្លៀកឈុតដេក
ប្រសិនបើអ្នកមិនអាចបង្កើត ភាពទាកទាញដល់ខ្លួនឯងចំពោះប្រពន្ធអ្នកទេ នោះនាងនឹងអាចបាត់បង់ចំណង់ក្នុងការបង្កើតភាពស្និទ្ធស្នាលជាមួយអ្នក ទៀតហើយ ដូច្នេះចូរក្សានូវជីវិតសិចដ៏ក្តៅសាច់មួយតាមរយៈរូបរាងខាងក្រៅ របស់អ្នក។ នេះមានន័យថា មិនចាំបាច់ស្លៀកឈុតដេកពេលយប់ឡើយ។ អ្នកអាចដេកសំងំក្នុងភួយដើម្បីអោយនាងគិតអំពីរូបរាងដ៏សិចស៊ី របស់អ្នក ឬពុំចាំបាច់ស្លៀកអ្វីទាំងអស់ក៏បាន ហើយអ្វីដែលចៀសវាងគឺមិនត្រូវចូលដល់បន្ទប់ដេកទាំងខ្លួនរុំចាប់ពី ក្បាលដល់ចុងជើងឡើយ។ សង្ឃឹមថាការធ្វើបែបនេះនឹងជួយជម្រុះដល់ការស្រមើស្រមៃរបស់នាង កាន់តែខ្លាំង។
រឿងដែលល្អបំផុតអំពីការរួមភេទក្នុងជីវិតអាពាហ៍ពិពាហ៍ជាមួយគ្នារួច
អត្ថប្រយោជន៍ដ៏សំខាន់បំផុតនៃការរួមភេទក្នុងទំនាក់ទំនងមួយដ៏ យូរអង្វែងគឺថា អ្នកគួរតែអាចជឿទុកចិត្តដៃគូ និងមិនចាំបាច់ខ្លាចនូវការចែករំលែកភាពសុខស្រួលនៃការរួមភេទជាមួយ នាងឡើយ។ ចូរនិយាយបើកចំហរពីភាពអស្ចារ្យរបស់អ្នក និងបង្កើតបរិយាកាសអោយបានត្រឹមត្រូវដើម្បីរួមភេទជាមួយស្ត្រីម្នាក់ ដែលអ្នកចង់រស់នៅជាមួយគ្នាដល់ចាស់ស្លាប់រៀងៗខ្លួន។
អត្ថបទដោយ៖ Health
មតិយោបល់