បាងកក:អជ្ញាធរទេសចរណ៍របស់ថៃបានរាយការណ៍ថាមហាសង្ក្រានឆ្នាំថ្មីរបស់ថែដែលនឹងជិតមកដល់នោះប្រទេសខ្លួននឹងទទួលបានភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ 2,7 លាននាក់ខណះដែលចំនួននៃទឹកប្រាក់ចំណូលប្រហែល 11,1 ពាន់លានបាតត្រូវនឹង 378 លានដុល្លារពីការចាយវាយរបស់ពួកភ្ញៀវទេសចរណ៍។
ចំពោះថៃគេប្រារព្ធពិធីបុណ្យចូលឆ្នាំគឺគតពីថ្ងៃទី12ខែមេសាដល់ទី16ខែមេសាហើយភ្ញៀវជាតិប្រហែល2,034,000នាក់ដែលនឹងត្រូវចាយលុយអស់4,450លានបាតនិងប្រមាណ678,000នាក់នៃភ្ញៀវបរទេសដែលនឹងចាយលុយអស់6,675លានបាតនៅក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មីរបស់ថៃ។
ចំនួននៃភ្ញៀវទេសចរណ៍ត្រូវាបានគេជឿជាក់ថាមានចំនួន10ទៅ20ភាគរយបើធៀបទៅនឹងឆ្នាំចាស់2012។លោកស៊ូរាផន ស្វិនតាសរ៉េនី ប្រធានទីភ្នាក់ងារទេសចរណ៍ជាតិថៃបាននិយាយថាថៃជាអ្នកដើរតួយ៉ាងសំខាន់ក្នុងប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិចពីព្រោះថាទាំងស្ថេរភាពនយោបាយក្នុងស្រុកនិងស្ថេរភាពសេដ្ឋកិច្ចដែលខ្លួនមានជាមូលហេតុសំខាន់បំផុត។
តាមរបាយការណ៍ពីទីភ្នាក់ងារនេះបានឲ្យដឹងថាកន្លែងទេសចរណ៍សំខាន់ដែលនឹងទទួលភ្ញៀវទេសចរណ៍ច្រើនជាងគេមានឈៀងម៉ៃ ភូកេត ហាតយ៉ែ ផាតាយ៉ាដែលយ៉ាងហោចណាស់ក៏70ភាកគរយនៃចំនួនភ្ញៀវសរុបដែរ។ចំនួនហោះហើរសរុប177ជើងជាមួយនឹងចំនួនកៅអីអង្គុយ31,973កន្លែងបានទទួលការកក់រួចរាល់អស់ហើយដែលភាគច្រើនគីជាជនជាតិចិន រូស្សី៕
មតិយោបល់