ព័ត៌មានសិល្បៈ និងកម្សាន្ត

Girls’ Generation ជិះ​ឡាន​ដឹក​ទំនិញ​ទៅផ្ទះ​

Girls’ Generation ត្រូវបាន​គេ​ប្រទះ​ឃើញ​ឈរលើ​ឡាន​ដឹក​ទំនិញ​។​
​នៅលើ​បណ្តាញ​អន​ឡាញ​នា​ពេល​ថ្មីៗ​មកនេះ គេ​ឃើញ​រូប​គួរ​អស់សំណើច​ដែល​បាន​អាប់​ឡូត ដោយ​ការ​ជើង​ថា “Girl’s Generation នឹង​ទៅ​ផ្ទះ​ជិះ​លើដំបូល​ឡាន ឬ​ផ្នែក​ខា​ក្រោយ​នៃ​ឡាន​ដឹកទំនិញ​”​។​
20130408_girlgeneration_truck
​រូបភាព​នេះ​ដែរ គឺជា​រូបភាព​សម្រាប់​ព្រឹត្តិការណ៍​មួយ​តែប៉ុណ្ណោះ ដែល​រូប​សមាជិក​ក្រុម​នេះ​ធ្វើ​ចេញពី​ក្រដាស់កាតុង​រឹង ហើយ​ដាក់​នៅ​លើ​ឡាន​ដឹក​ទំនិញ ដើម្បី​ដឹក​ទៅកាន់​ហាង​លក់ទំនិញ​មួយកន្លែង​ក្នុង​ប្រទេស​កូរ៉េ ពោល​គឺ​ជា​រូបភាព​សម្រាប់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។​
​ចំណែក​អ្នកលេង​លើ​បណ្តាញ​អន​ឡាញ​វិញ បាន​ធ្វើការ​បញ្ចេញ​មតិ​ថា មនុស្ស​ដែល​ដើរ​តាម​ផ្លូវ​ប្រហែលជា​ភ្ញាក់ផ្អើល​ហើយ​មើលទៅ ដែល​បាន​ឃើញ​រូបភាព​ទាំងនោះ​៕​

មតិយោបល់