ពីរឆ្នាំបន្ទាប់ពីប្តីបានស្លាប់ចោល ស្ត្រីម្នាក់វ័យ ៦៧ ឆ្នាំនៅចក្រភពអង់គ្លេស បានស្វែងរកស្នេហាជាមួយនឹងបុរសវ័យ ២៩ ឆ្នាំ និងកំពុងរងចាំចូលរោងការផងដែរ។
អ្នកស្រី Joan Lloyd វ័យ ៦៧ ឆ្នាំ បានសន្យាជាមួយនឹង David ដែលជាប្តីរបស់គាត់មុនស្លាប់ថា នាងនិងស្វែងរកស្នេហាពិតដែលជាបុរសវ័យក្មេង។ ឥឡូវនេះដែរការសន្យានោះដែរបានក្លាយទៅជាការពិត ពេលដែលជំពាក់ស្នេហ៍ជាមួយនឹង Phil Absolom ដែលជាអ្នកបើកយន្តហោះមានវ័យ ២៩ ឆ្នាំ ហើយក៏បានស្នើរសុំនាង(Joan Lloyd)រៀបការ ខណៈផ្អែមវិស្សមកាលនៅ កោះ Canary នៅពេលថ្មីៗនេះ។
កាលពីឆ្នាំ ២០១១ លោកស្រី Joan គឺជាអតីតតារាម៉ូដែល ដោយបានសម្រេចចិត្តចំណាយទំហំទឹកប្រាក់£ 4,250 ដែលស្មើនឹង 6519 ដុល្លារដើម្បីធ្វើការផ្សព្វផ្សាយពីព័ត៌មានរបស់ខ្លួន ដោយមានអត្ថបទ ជាច្រើនបានចុះបង្ហាញនិយាយពីចំណងចង់បានស្នេហ៍ពិតវ័យក្មេង នៅលើទំព័រ The Sun ។ស្របពេលដែលទំព័រជាច្រើនបានចុះផ្សាយនោះ Phil Absolom វ័យ ២៩ ឆ្នាំ ក៏បានប្រទះឃើញព័ត៌មានមួយនេះ ហើយចាប់អារម្មណ៍ និងជ្រាបពីនាង វ័យ ៦៧ ឆ្នាំរូបនេះ។
ជួបគ្នាដំបូង យើងគឺរំភើបណាស់ ដោយស្រលាញ់គ្នា និងបានរួមរក្សជាមួយនឹងគ្នាទៀតផង ។ពិតណាស់ខ្ញុំដូចជារាងចាស់ ហើយគេដូចជាក្មេង តែគ្រាន់តែដឹងថា ស្រលាញ់ Phil Absolom គឺដូចស្រលាញ់ David តែប៉ុណ្ណោះ និងចង់រួមរស់នៅជាមួយនឹងគ្នាទៀតផង នេះបើតាមសម្តីរបស់នាងបានប្រាប់ដល់ ទំព័រ The Sun។
ស្ត្រីវ័យក្រោម ៧០ ឆ្នាំបាននិយាយថា នាងដឹងថានេះយើងជាអ្នកស្ទួចត្រី ប៉ុន្តែនាងគ្រាន់តែស្តាប់តាមបេះដូង និងធ្វើតាមវាតែប៉ុណ្ណោះ។
ចំណែក Phil Absolom បាននិយាយទៅកាន់ម្តាយរបស់ខ្លួនថា យើងទាំងពីរមានអាយុផ្សេងគ្នាមែនពិត ប៉ុន្តែគ្រាន់តែដឹងថា គាត់គួរឲ្យចាប់អារម្មណ៍ណាស់ និងចង់រួមរស់ជាមួយនឹងគាត់ទៀតផង ។
សម្រាប់គូស្នេហ៍ខុសវ័យនេះ មិនទាន់បានរៀបចំចិញ្ចៀនរៀបការនៅឡើយនោះទេ តែពួកគេបានរៀបចំគ្រោងនឹងរៀបការដ៏ធំមួយ ដោយពេលនេះ Phil បានផ្លាស់លំនៅទៅរួមរស់ជាមួយនឹងគូស្នេហ៍អាយុក្រោម ៧០ ឆ្នាំនេះនៅ ភាគខាងជើងនៃ Wales៕
មតិយោបល់