ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

បវរកញ្ញា​ហុងកុង​ប្រតិកម្មនឹងព័ត៌មានថា ធ្លាប់វះកាត់កែសម្ជស្ស​​ អស់ទឹកប្រាក់ ១​ សែនយន់

ទំព័រ HK បានឲ្យដឹងថា មុននឹង​ការប្រកួត បរវកញ្ញាហុងកុង នាង Chen Kailin បានចំណាយទឹកប្រាក់ចំនួន ១ សែនយន់ ដោយវះកាត់កែសម្ជស្សនៅប្រទេសកាណាដា​។​
ទំព័រខាងលើ បាន ឲ្យដឹងថាបន្តថា បច្ចុប្បន្ននេះ នាង Chen Kailin បានបោកទស្សនិកជន និងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងលើសម្រស់ធម្មជាតិ បោកកុហករបស់នាង ហើយនាងក៏ត្រូវបានគេយកទៅធៀបជាមួយនឹង អតីតបវរកញ្ញា Linda Lee ផងដែរ​។​

ប្រភពខាងលើបានអះអាងថា នាង Chen Kailin បាន​​ធ្វើការវះកាត់ តាំងពីនាង នៅជា​និស្សិត​ក្នុងប្រទេស​កាណាដា​មកម្លេះ ដោយក្នុងនោះនាងបាន​ធ្វការកែភ្នែក និងតំបន់ផ្សេងៗ​ទៀតលើរាងកាយ​។​
រូបភាព នាងមុនឡើងលើឆាក និង ក្រោយឡើងលើឆាក បាននឹងកំពុងក្លាយជាប្រធានបទវែកញែក ពីសំណាក់មហាជន ដោយមើលទៅវាខុសគ្នាខ្លាំងណាស់​។​

ក្នុងប្រតិកម្មឆ្លើយតបនឹងព័ត៌មាននេះ នាង Chen Kailin បានអះអាងថា ទាំងនោះជាពាក្យចចាម​អារាមនោះទេ ដោយគ្មានមូលដ្ឋានត្រឹមត្រូវ​។​ ក្នុងនោះនាងក៏បានទម្លាយរូបភាពជាច្រើន កាលពីនៅក្មេង ​និងរូបភាពគ្រប់បែបយ៉ាងដើម្បីអះអាងថា នាងគ្មានការវះកាត់អីទេ តំណាក់កាលលូតលាស់វាតែងតែខុសប្លែកចឹងហើយ ពេលអ្នកនៅក្មេងរាងផ្សេង ដល់ធំទៅផ្សេង​។​
តែ​ទោះជាយ៉ាងណា នាង​ក៏បាននិយាយា នាងពិតជាមានមោទនៈភាពខ្លាំងណាស់ដែល ​អ្នកសារព័ត៌មានសរសេរសរសើរ ថា ជា​បវរកញ្ញាឆើតឆាយ និង យកតាមរចនាបទ តារាល្បី ឆ្នាំ ១៩៨៨ នាង Linda Lee ៕​
https://i1272.photobucket.com/albums/y389/domneng/ChenKailin1_zpsebad2507.png
https://i1272.photobucket.com/albums/y389/domneng/ChenKailin4_zps23ab4581.png
https://i1272.photobucket.com/albums/y389/domneng/ChenKailin2_zpsc8dbf519.png
https://i1272.photobucket.com/albums/y389/domneng/ChenKailin3_zps548d1ed3.png
https://i1272.photobucket.com/albums/y389/domneng/ChenKailin5_zpsef9cec4f.png

មតិយោបល់