ព័ត៌មានសិល្បៈ និងកម្សាន្ត

កំប្លែង៖​ចង់ដឹង​មួយណាមុន​!!!

អ្នក​ជម្ងឺ​ម្នាក់​និយាយ​ទៅកាន់​លោកគ្រូ​ពេទ្រ​:
​គ្រូពេទ្យ​: ខ្ញុំ​មានរឿង​ពីរ​ដែល​ត្រូវ​ប្រាប់​ដែល​ទី​មួយ​ជា​រឿង​អាក្រក់​និង​ទី​ពីរ​ជា​រឿង​ដែល​អាក្រក់​ជាងនេះទៅទៀត​។​
atan1044l.jpg
​អ្នក​ជម្ងឺ​(​ទាំង​ទឹកមុខ​ក្រៀមក្រំ​): លោកគ្រូ​អាច​ប្រាប់​ពី​អា​ទីមួយ​បានទេ​??
​គ្រូពេទ្យ​: នែ​…​គឺ​ថា​អ្នក​មិន​អាច​រស់​បាន​តែ​ក្នុង​រយះពេល​ ២៤ ម៉ោង​ទៀត​ប៉ុណ្ណោះ​។​គ្រូពេទ្យ​បន្ត​និយាយទៀតថា​: ចឹង​ចង់ដឹង​ពី​រឿង​ទី​ពីរ​ទេ​??
​អ្នក​ជម្ងឺ​: នៅ​មានរឿង​អី​ដែល​អាក្រក់​ជាង​អា​រឿង​ទី​មួយ​ទៀត​នោះ​??
​គ្រូពេទ្យ​: នែ​…​គឺ​ថា​ខ្ញុំ​ព្យាយាម​ទូរ​សព្ទ​ចង់​ប្រាប់​អ្នក​ពី​រឿង​នេះ​តាំងពី​ថ្ងៃ​ម្សិលមិញ​មកម្ល៉េះ​!!!!​៕

មតិយោបល់