កូរ៉េ៖អ្នកគ្រប់គ្រងរបស់ ក្រុម U-KISS បានបញ្ជាក់ថា តរាចម្រៀង Hoon បានទទួលរងគ្រោះថ្នាក់ចរាចរណ៍ ។
បើយោងតាមតាមគេហទំព័រក្នុងស្រុកកូរ៉េ ចុះផ្សាយឲ្យដឹងថា សមាជិកក្រុម U – Kiss ម្នាក់ថ្មីៗនេះបានទទួលរងគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តសមាជិកក្រុមនេះ បានបើកបរទៅជល់ទង្គិច រថយន្តដែលនៅខាងមុខខ្លួនកំពុងធ្វើដំណើរស្របទិសគ្នា ខណៈដែលងងុយគេង។
ទន្ទឹមជាមួយនឹងគ្នានេះដែរ អ្នកគ្រប់គ្រង ក្រុម U-KISS បានបញ្ជាក់ថា វាគឺជារឿងពិតណាស់ ដែលតារាចម្រៀង Hoon បានទទួលរងគ្រោះថ្នាក់ចរាចរណ៍ តែមិនដល់ថ្នាក់ធ្ងន់ធ្ងរនោះទេ ។ ម្យ៉ាងវិញទៀត វាមិនបានធ្វើឲ្យប៉ះពាល់ដល់សុខភាព ដែល Hoon នឹងបន្តផ្សព្វផ្សាយ អាលប៊ុមបន្ត នៅជប៉ុន។
បើទោះបីជាហេតុផលជាច្រើនបកស្រាយទាក់ទិនរឿងខាងលើថា មកពីតារាចម្រៀងរូបនេះ អស់កំលាំងខ្លាំងពេក តែត្រូវបានក្រុមអ្នកគាំទ្ររិះគន់ថា វាមិនល្អនោះទេ ខណៈដែលអស់កំលាំង មានអារម្មណ៍ចង់គេង សូមកុំបើកបរ៕

មតិយោបល់