សួនច្បារ ឬសួនកម្សាន្តរបស់ចិនដែលមានឈ្មោះ ថា Zhongshan Park គឺជាសួនមួយដ៏ល្បីរបស់ចិន ដែលសម្បូរទៅដោយផ្កាគ្រប់ប្រភេទ ជាពិសេសនោះគឺផ្កា ធូលីប ដែលធ្វើឲ្យកំណើនអ្នកចូលមកកម្សាន្តមានសភាពណែនណាន់តាប់តាប់ ដើម្បីស្រូបទាញយកលំអងផ្កាដ៏ក្រអូបរបស់វា។
តើចង់ដឹងថា សួនច្បារនេះមានប្រវត្តិយ៉ាងម៉េចនោះទេ?
សួរច្បារដែលមានឈ្មោះថា Zhongshan Park នៅក្នុងប្រទេសចិន គឺជាអតីតសួរច្បាររបស់អធិរាជចិន ដែលទើបតែឥឡូវដាក់ឲ្យចេញជាសួនច្បារសាធារណៈ ដែលស្ថិតនៅ ទិសនិរតី នៃទីក្រុង Forbidden City ក្នុងសង្កាត់ Dongcheng District នាកណ្តលទីក្រុង Beijing។
គ្រប់សួនច្បារដែលស្ថិតនៅព័ទ្ធជុំវិញនៃទីក្រុង Forbidden ដែលរួមានដូចជា Beihai និង Jingshan។ ចំណែកសួនច្បារ Zhongshan Park ត្រូវបានគេចាត់ទុកជាសួនយ៉ាងសំខាន់បំផុតក្នុងចំណោមសួនខាងលើ។
កាលពីឆ្នាំ ១៩១៤ Zhongshan Park ត្រូវបានគេស្គាល់ថា ជា Central Park ដោយដាក់ឲ្យប្រើជាទីសាធារណៈ ។បន្ទាប់មកនៅឆ្នាំ ១៩២៨ Central Park ត្រូវបានគេប្តូរឈ្មោះ ជា Sun Yat-Sen(Zhongshan ParK) ដែលជាឈ្មោះមួយក្នុងក្តីចង់ចាំនៃការធ្វើបដិវត្តន៍នយោបាយដឹកនាំ របស់ចិន ក្នុងសម័យសករាជឆ្នាំ ១៩១១ នោះ ហើយក៏ក៏ត្រូវបានគេស្គាល់ថា ជា Zhongshan ParK មកដល់បច្ចុប្បន្ននេះ៕
https://i1272.photobucket.com/albums/y389/domneng/2013-04-17_152802_zpsc11e30f0.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04-17_152842_zps45ced2ae.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04-17_152901_zpsf458db9c.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04-17_152915_zps967ccba4.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04-17_152929_zps67894034.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04-17_152943_zpsec4d0875.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04-17_152956_zps64a42e1c.jpg
មតិយោបល់