តារាសម្តែង និងចម្រៀង នាង Selena Gomez និង Justin Bieber បានវិលជួបគ្នាសារជាថ្មីម្តងទៀតហើយ ។
តារាសម្តែងក្នុងរឿង Spring Breakers នៅពលថ្មីៗកន្លងទៅនេះ បានធ្វើដំណើរទៅកាន់តំបន់ Oslo, Norway ជាមួយនឹងតារាចម្រៀងវ័យក្មេងដ៏ល្បីល្បាញ ដែលជាអតីតមិត្តប្រុស ក្នុងការសម្តែងតន្ត្រី កាលពីថ្ងៃ ព្រហស្បតិ៍ កន្លងទៅនេះ នឹងបានបង្ហាញភាពផ្អែមរវាងគ្នា និងគ្នា ក្នុងពេលនោះផងដែរ។
ក្នុងការបង្ហាញភាពផ្អែមល្អែមនេះដែរ ពូកគេទាំងពីរនាក់ត្រូវបានគេឃើញ កាន់ដៃគ្នា ឱបរឹតគ្នា និងថើបបបូរមាត់គ្នាទៀតផង នេះបើយោងតាមប្រភពព័ត៌មានបានប្រាប់ដល់គេហទំព័រ People។
ប្រភពដដែលបានបន្តទៀតថា ពួកគេពិតជាស្រលាញ់គ្នា ណាស់ មិនដូចរឿងដែលបានកើតឡើងកាលពីមុនសោះឡើយ។ ទង្វើរទាំងនេះហើយដែលបញ្ជាក់ថា ពួកគេពិតជាវិលជួបជុំគ្នា។
គួរបញ្ជាក់ផងដែរថា តារាទាំងពីរនាក់នេះ បានបែកគ្នា ខណៈដែល Justien Bieber មានអាយុ ១៩ ឆ្នាំ និង Gomez មានវ័យ ២០ ឆ្នាំ ក្នុងខែ វិច្ជិកា ឆ្នាំ ២០១២៕
មតិយោបល់