(ភ្នំពេញ)៖ តន់ ច័ន្ទសីម៉ា បច្ចុប្បន្ននេះកំពុងតែមានភាពល្បីល្បាញយ៉ាងខ្លាំង តាមរយៈស្នាដៃល្បីល្បាញជាបន្តបន្ទាប់របស់ខ្លួន ជាក់ស្តែងដូចជាបទចម្រៀង «Are You Ok?» ដែលជាបទថ្មីចុងក្រោយរបស់នាង គឺល្បីល្បាញរហូតបំបែកកំណត់ត្រា មានអ្នកចូលមើលច្រើនបំផុតលេខ១ ក្នុងប្រទេសកម្ពុជា ត្រឹមរយៈពេលខ្លី និងមានបណ្តាញផ្សព្វផ្សាយបរទេសនានាចាប់អារម្មណ៍ យកទៅចុះផ្សាយជាបន្តបន្ទាប់។ ប៉ុន្តែអ្វីដែលមហាជនគួរដឹងមួយទៀតនោះ គឺចំណុចពិសេសរបស់តារាចម្រៀង តន់ ច័ន្ទសីម៉ា មានដុងចម្រៀងតាំងពីកុមារភាពមកម្ល៉េះ។
តាមរយៈបណ្តាញសង្កម កញ្ញា តន់ ច័ន្ទសីម៉ា បានបង្ហោះរូបភាពកាលពីកុមារភាពរបស់ខ្លួន ភ្ជាប់ជាមួយនឹងសារថា «កាលអាយុ៥ឆ្នាំខ្ញុំទៅសាលាជាមួយបងស្រី ខ្ញុំយំចង់ចូលរៀន កាលនោះសាលាមិនទាន់ទទួលទេព្រោះមិនគ្រប់អាយុ ទទួលត្រឹមអាយុ6ឆ្នាំ តែនៅពេលដែលខ្ញុំយំពេកអ្នកគ្រូសួថា ចង់រៀននឹងចេះអីខ្លះ? ហើយខ្ញុំក៏ឆ្លើយថាចេះច្រៀង អ្នកគ្រូក៏អោយច្រៀង. ហើយអ្នកគ្រូឃើញច្រៀងបានល្អរួមនិងភាពក្លាហានក៏សម្រេចចិត្តទទួល?សូមសួរបងប្អូនទាំងអស់គ្នាវិញចូលរៀននៅអាយុប៉ុន្មានដែរ?»។
នេះបានបញ្ជាក់ឲ្យដឹងថា តន់ ច័ន្ទសីម៉ា គឺជាតារាដែលមានដុងចម្រៀងតាំងពីកុមារភាពមកម្ល៉េះ ខណៈបច្ចុប្បន្នអាចនិយាយបានថា តារារូបនេះឈានដល់ចំណុះជោគជ័យធំហើយ ក្នុងឆាកជីវិត ដែលបានចម្រេចបំណងបានក្លាយជាតារាចម្រផងល្បីតាមក្តីស្រមៃ ព្រោះថាទំរាំល្បីដូចពេលនេះ នាងបានឆ្លងការកាត់ប្រកួតចម្រៀងជាច្រើនរួចមកហើយ៕






មតិយោបល់