ខ្សែប្រយុទ្ធរបស់ក្លិប AC Milan កីឡាករ Mario Balotelli ដែលត្រូវបានគេផ្អាកអស់ ៣ ប្រកួតកន្លងមកនេះ ត្រូវបានខាងសហព័ន្ធកីឡាករ នៃក្របខណ្ឌ Serie A បានបញ្ជាក់សារជាថ្មី។
កីឡាករវ័យ ២២ ឆ្នាំ ត្រូវបានបម្រាម មួយប្រកួត ដោយទទួលបានកាតលឿង រហូតដល់ទៅ ៤ នារដូវកាលនេះ អំឡុងពេលប្រកួតជាមួយនឹង Fiorentina ត្រឹមលទ្ធផល 2-2 ។
កីឡាករ Balotelli បានអវត្តមាន កាលពីចុងសប្តាហ៍កន្លងទៅ ក្នុងជំនួបជើងស្មើ 1-1 ជាមួយនឹងក្លិប Napoli និងអង្គុយ នៅក្រៅទីលានប្រកួត នៅយប់ថ្ងៃអាទិត្យនេះ ខណៈជួបជាមួយនឹង Juventus ប៉ុន្តែ អាចបង្ហាញទម្រង់លេង សារជាថ្មីខណៈដែលក្លិបខ្លួនប៉ះជាមួយនឹង Catania នៅពហុកីឡដ្ឋាន San Siro នៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៣ ។
ប្រភពព័ត៌មានបានឲ្យដឹងបន្តទៀតថា កីឡាកររូបនេះត្រូវបានពិន័យដោយទំហំទឹកប្រាក់ 20,000 យ៉ូរ៉ូ ផងដែរ។
គួរបញ្ជាក់ផងដែរថា កីឡាករ Balotelli បានរកគ្រាប់បាល់ ៧ គ្រាប់ ក្នុងចំណោម ៨ ប្រកួត បន្ទាប់ពីចាក់ចេញពី Machester City កាលពីខែ មករា និងជួយឲ្យ ក្លិបខ្លួនស្ថិតនៅលេខរៀងទី ៣ នៃតារាង Serie A ដោយតោងកន្ទុយ Napoli ។
នារាត្រីយប់នេះដែរ ក្លិប Juventus និងទទួលភ្ញៀវ AC Milan នៅវេលាម៉ោង ១៩ និង ៤៥ នាទី ត្រូវនឹងម៉ោងនៅកម្ពុជា ២ និង ៤៥ នាទី៕
https://i1272.photobucket.com/albums/y389/domneng/balo1024_2925893_zps44972641.jpg
មតិយោបល់