ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង Miley Cyrus ពន្យា​ពេល​រៀបការ​ដោយ​គ្មាន​កំណត់​

​មាន​មនុស្ស​ជាច្រើន ដែល​បាន​ពន្យា​ពេល​រៀបការ នេះ​គឺជា​ដំណើរ​ដ៏​រសាត់អណ្តែត​ដូច​ផ្ទាំង​ទឹកកក ។​រយៈពេល ៤ ឆ្នាំ មកនេះ ទំនាក់ទំនង​នង​រវាង តារាចម្រៀង Miley Cyrus និង Liam មាន​បញ្ហា​ស្ទើរតែ​រាប់មិនអស់​។​

​ម្តង​ហើយ​ម្តង​ទៀត​រឿង ធំ​មាត់ធំ​ក​រ ដោយ​ខឹងសម្បារ​រវាង​គ្នា និង​គ្នា ដែល​មាន​ពេល​ខ្លះ​ឈានដល់​ការបែកបាក់ ដែល​ជា​ដើម​ហេតុ​ធ្វើឲ្យ Miley Cyrus និង Liam ពន្យា​ពេល​រៀបការ​ដោយ​គ្មាន​កំណត់​ថ្ងៃ​នោះ​ទេ​។​

​កាលពី​សប្តាហ៍​កន្លងទៅ Miley និង Liam ឆ្កួត​នឹង​ស្រលាញ់​គ្នា​ណាស់ តែ​លទ្ធផល​នៅពេល​នេះ​តារា​ចម្រៀង Miley Cyrus មិន​ព្រម​ពាក់ចិញ្ចៀន​ភ្ជាប់ពាក្យ​ម្តងទៀត​ហើយ​។​តែ​ទោះជា​យ៉ាងណា​គូស្នេហ៍​នេះ​បាន​រស់នៅ​ជុំគ្នា គ្នា ក្នុងផ្ទះ​របស់ Cyrus នៅឯ Toluca Lake​។​

​មើល​ទៅ​តារា​ទាំង​ពីរ​ដួង​នេះ អាកប្បកិរិយា​របស់​ពួក​គេ​ដូច​កូនក្មេង​ចឹង ដោយ​ពួកគេ​លើក​មូលហេតុ​ថា​រវល់​នឹង​ការងារ​។​តែ​បញ្ជ្រាស​មកវិញ ក្នុង​រឿង​នេះ​ដែរ នាង Cyrus ពិតជា​ក្រៀមក្រំ​ច្រើនណាស់ ដែល​បាត់បង់ Liam និង​នាង Miley Cyrus ស្ទើរតែ​ឆ្កួត​ទៅហើយ​ចំពោះ​រឿង​ពន្យា​ពេល​រៀបការ​នេះ​។​នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ផ្តល់ឲ្យ​។​

​ប្រសិន​បើ​ពួកគេ​មិន​មាន​បញ្ហា​នោះ​ទេ សុបិន្ត​ចង់​រៀបកា​ររបស់​តារាច​ម្រៀង​វ័យ ២០ ឆ្នាំ និង មិត្ត​ប្រុស​វ័យ ២២ ឆ្នាំ និង​ក្លាយជា​ការពិត​នៅ​រដូវ​កាល​ក្តៅ​នេះ​ទៅ​ហើយ​៕​
https://i1272.photobucket.com/albums/y389/domneng/MileyCyrus-Liam1_zps5ff7ca6e.jpg
https://i1272.photobucket.com/albums/y389/domneng/MileyCyrus-Liam2_zpsd6e47ce3.jpg

មតិយោបល់