ក្រោយពីបង្ហាញវត្តមាន ក្នុងខ្សែភាពយន្តជាច្រើនតាមរយៈប្លង់សិចស៊ី តារាសម្តែង ឌុច លីដា បានធ្វើឲ្យទស្សនិកជនអស់សំណើច ជាមួយសកម្មភាពឯកជនរបស់នាង ធ្វើស្តាយ៍តាមប្រុស។
បើផ្អែកទៅលើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក តាមរយៈគណនីអ្នកដឹកនាំសម្តែងហង្សមាស លោក Eco Vak Song នោះ គេឃើញ ឌុច លីដា បានធ្វើត្រាប់ស្តាយ៍ប្រុសៗ របៀបបាញ់នោម នៅឆ្នេរសមុទ្រ ដែលមើលទៅគួរឲ្យអស់សំណើចខ្លាំងណាស់។
ក្នុងនោះដែរ អ្នកដឹកនាំ ខាងលើបានសរសរថា អីណុង ? បើទោះបីជាយ៉ាងនេះក្តី នេះគ្រាន់តែជាសកម្មភាពឯកជនរបស់នាង ចង់បង្កភាពសប្បាយរីករាយ ទៅដល់ក្រុមការងារតែប៉ុណ្ណោះ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់