ព័ត៌មានសិល្បៈ និងកម្សាន្ត

Taylor Swift ចំណាយលុយ ជាង ១៧ លាន​ដុល្លា​រទិញ​វិឡា​ស្កឹមស្កៃ​នៅជាប់​មាត់សមុទ្រ​

​តារាចម្រៀង Taylor Swift បាន​ចំណាយលុយ​ចំនួន 17.75 លាន​ដុល្លារ​ទៅ​ទិញ​វីឡា​ជាប់​នឹង​ឆ្នេរសមុទ្រ​។​
​ពេល​កន្លងទៅ​នេះ​តារា​ចម្រៀង​ចង្វាក់​ស្រុកស្រែ​រូបនេះ​បាន​ត្រូវ​គេ​ប្រទះឃើញ នៅ Rhode Island ជាមួយនឹង​អគារ​ស្កឹមស្កៃ ដាក់​លក់​ក្នុង​តម្លៃ ២០ លាន​ដុល្លារ ។​

​ពេល​ថ្មីៗ​នេះ​តារា​ចម្រៀង​រូបនេះ​បាន​ចំណាយ​ទឹក​លុយ​ចំនួន 17.75 លាន​ដុល្លារ ដែល​ជា​សាច់ប្រាក់​ផ្ទាល់ខ្លួន​ដែល​មាន​ក្នុង​ដៃ​ទិញ​យក​វិឡា​ដែល​ស្កឹមស្កៃ និង​ដី​ធំ​ល្វឹងល្វើយ​។​
​វា​ជា​រឿង​មួយ​ដែល​ធ្វើឲ្យ​មហាជន និង​អ្នក​គាំទ្រ​របស់​នាង​មាន​ការភ្ញាក់ផ្អើល​ណាស់ ជាមួយ​នឹង​ទំហំ​សាច់ប្រាក់​ពេញលេញ ដោយ​មិន​បាន​ខ្ចី​ពី​នរណា ឬ ដក់ ផ្ទេរ​សាច់ប្រាក់​ឡើយ​។​

​ទោះបីជា​យ៉ាងណា មិនទាន់​មាន​នរណា​ម្នាក់​ដឹង​ពី​ការ ផ្ទេរ ឬ​មក​រស់នៅ លើ​វិឡា នេះ ឬក៏​យ៉ាងណា ។​សម្រាប់​ការទិញ​ផ្ទះ​នេះ ប្រហែលជា នាង ទិញ សម្រាប់​លក់​បន្ត ពោល​គឺ​សម្រាប់​វិនិយោគ​។​

​គួរ​បញ្ជាក់​ផង​ដែរ ថា កាលពីពេល​កន្លង​មក​តារា​ចម្រៀង​រូប​នេះ​ក៏​បាន​ទី​ញ​ផ្ទះ​មួយ​នៅ Massachusetts កៀក​នឹង​អតីត​ផ្ទះ​មិត្ត​ប្រុស Conor Kennedy តែ​ក្រោយមក​នាង​ក៏​បាន​លក់​វា និង​ចំណេញ​បាន​ទឹកប្រាក់ ១ លាន​ដុល្លារ​ផងដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/Taylor%20Swift/TaylorSwift1_zps17fe5ec6.jpg
https://i1272.photobucket.com/albums/y389/domneng/Taylor%20Swift/TaylorSwift2_zpsc958e758.jpg
https://i1272.photobucket.com/albums/y389/domneng/Taylor%20Swift/TaylorSwift3_zpsa13e48ca.jpg
https://i1272.photobucket.com/albums/y389/domneng/Taylor%20Swift/TaylorSwift4_zpsf21a99b6.jpg
https://i1272.photobucket.com/albums/y389/domneng/Taylor%20Swift/TaylorSwift5_zpsd3e55d8c.jpg
https://i1272.photobucket.com/albums/y389/domneng/Taylor%20Swift/TaylorSwift6_zpsfbe95a1d.jpg
https://i1272.photobucket.com/albums/y389/domneng/Taylor%20Swift/TaylorSwift7_zps1d9d4cde.jpg
https://i1272.photobucket.com/albums/y389/domneng/Taylor%20Swift/TaylorSwift8_zps1a9403c1.jpg
https://i1272.photobucket.com/albums/y389/domneng/Taylor%20Swift/TaylorSwift9_zpsb52ff041.jpg

មតិយោបល់