មួយរយៈចុងក្រោយមកនេះ បញ្ហា ធ្វើអត្តឃាតបង្ហោះលើហ្វេសប៊ុក ពីសំណាក់យុវវ័យកម្ពុជា វាកំពុងក្លាយជាប្រធានបទ ដែលធ្វើឲ្យ គេភ័យព្រួយបារម្ភ ដោយក្នុងនោះ ភាគច្រើន កើតឡើងចេញពី ទំនាស់ក្នុងរង្វង់ដៃគូស្នេហា ដោយបែកចិត្តមានថ្មី ។ ក្នុងចំណោមអ្នកដែលធ្វើអត្តឃាត ដោយការលេបថ្នាំ និងយកឡាម អាដៃបង្ហូរឈាម មិនមែន មានតែនារីប៉ុណ្ណោះ ទេ ក៏មាន បុរសចូលរួមធ្វើអំពើដ៏ល្ងង់ខ្លៅនេះផងដែរ ។
អ្នកលេងលើបណ្តាញហ្វេសប៊ុក ជាច្រើន មិនបានគាំទ្រ ទេលើបញ្ហានេះ ដោយមានអ្នកខ្លះ បន់ឲ្យស្លាប់ថែម ចំពោះអ្នកដែលធ្វើអំពើល្ងង់ខ្លៅ ដោយប្រហារជីវិតនេះ ព្រះមិនប្រោសនោះទេ ក្នុងនោះ មតិមួយចំនួនធំរបស់អ្នកលេងហ្វេសប៊ុក ក៏ធ្វើការអប់រំ និងហាមឃាត់ទង្វើនេះដែរ ដោយឲ្យគិតសារជាថ្មី ដោយអ្នកមានម្តាយ មានបងប្អូន នៅរងចាំអ្នក មិនគួរគិតខ្លី លើមនុស្សដែលក្បត់ចិត្ត លើលោកនេះមានមនុស្សស្រីប្រុស ច្រើនណាស់ ដែលនៅរងចាំអ្នក ។
ថ្មីៗនេះដែរអ្នកលេងហ្វេសប៊ុកម្នាក់ បានបង្ហាញវីដេអូឃ្លិប ពីរបៀបធ្វើអត្តឃាត់ ដែលធ្វើឲ្យអ្នកទស្សនាស្លុងអារម្មណ៍ថា នាងអាដៃមែនទែន និងលេបថ្នាំមែនទែន តែក្រោយមកនាងបានប្រែសកម្មភាពវីដេអូឃ្លិបនោះ ក្លាយជាវីដេអូអប់រំមួយរំពេច ព្រោះថាឈុតឆាកដែលអ្នកលេងហ្វេសប៊ុកស្រស់សោភានេះ គ្រាន់តែចង់ផ្តល់ការអប់រំ និងបញ្ចេញមតិមួយចំនួទៅកាន់ អ្នកដែលលេងហ្វេសប៊ុក ខូចចិត្តរឿងស្នេហ៍ បង្ហោះវីដេអូឃ្លិប ធ្វើអត្តឃាត តែប៉ុណ្ណោះ ។ ក្នុងនោះដែរ អ្វីដែលធ្វើឲ្យអ្នកលេងហ្វេសប៊ុករូបស្រស់នេះលើកឡើង គឺយកបទ របស់ កញ្ញា ពេជ្រ សោភា “សង្សារគ្រាន់តែជាអ្នកដទៃ” ដោយឲ្យអ្នកដែលខូចចិត្ត រឿងស្នេហ៍ ប៉ងលេបថ្នាំ អាដៃ និងអ្នកលេងផ្សេងទៀត ដែលខូចចិត្ត គួរស្តាប់បទនេះ និង យកមករិះគន់ក្នុងន័យស្ថាបនាខ្លួន ។ នាងបានបន្ថែមទៀតថា “ពេលដែលអ្នកស្រលាញ់គ្នា អ្នកទាំងអស់គ្នា មានប្រាប់ពិភពលោកឲ្យដឹងថា អ្នកស្រលាញ់ទេ តែដល់ពេលបែក ប្រកាសលើហ្វេសប៊ុក របៀបអាដៃ លេបថ្នាំ យ៉ាងនេះវាមិនសមនោះទេ អ្នកត្រូវគិតថា គេកំពុងសប្បាយជាមួយនឹងមនុស្សថ្មី យើងមិនគួរយំទួញសោកបោកខ្លួន ខណៈដែលគេមិនដឹងឡើយ គួរប្រើជីវិតឲ្យមានន័យ”។
បញ្ជាក់ផងដែរថា វីដេអូឃ្លិបដែលធ្វើឲ្យ គេចាប់អារម្មណ៍បំផុត គឺវីដេអូឃ្លិប ប៉ងធ្វើអត្តឃាតកាលពីពាកកណ្តាលឆ្នាំ ២០១៣ ដោយមានរយៈពេល ជាង ៥ នាទី ស្តែងពីអារម្មណ៍ខូចចិត្ត រឿងស្នេហ៍ ដោយអាកដៃហូរឈាមកក្លាក់ ធ្វើឲ្យបណ្តាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើល នឹកស្មានមិនដល់ឡើយ ។ ករណីអាកដៃនេះ ជនរងគ្រូត្រូវបានស្រោចស្រង់ ឲ្យរស់រានមានជីវិតសារជាថ្មី នៅមន្ទីរពេទ្យ កាលម៉ែត្រ ៕
ទស្សនាបទ “សង្សារគ្រាន់តែជាអ្នកដទៃ” ដូចខាងក្រោមនេះ៖
ទស្សនាឃ្លិបអ្នកលេងហ្វេសប៊ុក ៖
មតិយោបល់