ងាកទៅប្រទេសថៃវិញ កាលពីថ្ងៃទី ១ ខែ ឧសភា កន្លងទៅនេះនៅលើ YouTube បានបង្ហោះបទចម្រៀងមួយបទក្រោមចំណងជើងថា รักต้องเปิด ដែលប្រែជាភាសាអង់គ្លេសថា I need to open ដែលច្រៀងដោយតារាចម្រៀង Kamikaze។
បទចម្រៀងដែលកំពុងទទួលបានការពេញនិយមនៅក្នុងប្រទេសថៃនេះដែរ គ្រាន់តែរយៈពេល ៦ ថ្ងៃសោះមកទល់នឹងពេលនេះមានអ្នកចុចបង្ហាញរហូតដល់ទៅ ជាង ៣ លាន ។
ទោះបីជាបទនេះមិនអាចជ្រោងចាប់ប្រជាប្រិយភាពបានដូចបទ របស់តារាចម្រៀង PSY ក្តី តែវាអាចនិយាយថាជាការចាប់ផ្តើមដំបូង នៃបទនេះដែលអាចឈានដំណើរទៅកាន់ទីផ្សារពិភពលោក។ទន្ទឹមនឹងការបង្ហាញខ្លួន នេះដែរបទនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងគគ្រឹកគគ្រេងពីសំណាក់អ្នកគាំទ្រនៅក្នុងប្រទេសថៃ៕
ទស្សនាវិដេអូចម្រៀងដូចខាងក្រោមនេះ៖
មតិយោបល់