ព័ត៌មានជាតិ

នារី​បីនាក់​ត្រូវបាន​រកឃើញ​នៅ​មាន​ជីវិត​ក្រោយ​ការបាត់​ខ្លួន​អស់​រយះពេល​ជាង 10 ឆ្នាំ​

​នារី​បីនាក់​ដែល​បាន​បាត់​ខ្លួន​អស់​រយះពេល​ជិត​មួយ​ទស្សវត្ស​ត្រូវបាន​រកឃើញ​វិញ​ទាំង​បី​នាក់​កាលពី​ថ្ងៃ​ចន្ទ​ដែល​ពួកគេ​ត្រូវបាន​គេ​ចាប់ពង្រត់​ពី​កន្លែង​ផ្សេង​គ្នា​ហើយ​ត្រូវបាន​រាយការណ៍​ថា​នៅ​រស់រាន​មានជីវិត​នៅឡើយ​ហើយ​បុរស​បីនាក់​ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​។​

​បុរស​ម្នាក់​ក្នុងចំណោម​បី​នាក់​នោះ​មាន​អាយុប្រមាណ​ជា 52 ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​នៅ​ពេល​ដែល​ត្រឡប់មក​ផ្ទះ​ខ្លួន​វិញ​ជា​កន្លែង​ដែល​ប៉ូលិស​បាន​រកឃើញ​នារី​ទាំង​បី​នាក់​នោះ​។​មាន​ម្នាក់​ឈ្មោះ​Amanda Berry ត្រូវ​បាន​បាត់​ខ្លួន​តាំងពី​ឆ្នាំ 2003 ហើយ​ចុងក្រោយ​ដែល​នាង​បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​បងស្រី​គឺ​នៅ​ពេល​ដែល​នាង​ត្រឡប់​ពី​ភោជនីយដ្ឋាន​មួយ​កន្លែង​ដែល​នាង​ធ្វើការ​។​នារី​ម្នាក់​ទៀត​ដែល​មានឈ្មោះ Gina DeJesus ត្រូវ​បាន​បាត់​ខ្លួន​នៅ​ពេល​នាង​មាន​អាយុ 14 ឆ្នាំ​ហើយ​នាង​បាត់​ខ្លួន​តាំងតែ​ពី​ថ្ងៃ​ទី 2 មេសា 2004 នៅពេល​នាង​ដើរ​ត្រឡប់ទៅផ្ទះ​វិញ​។​នារី​ទី​បី Michelle Knight អាយុ 32 ឆ្នាំ​បាន​បាត់​ខ្លួន​តាំងតែ​ពី​ឆ្នាំ 2002 ។​

​របាយការណ៍​ប៉ូលិស​បាន​និយាយថា 911 របស់​ប៉ូលិស​បាន​ទទួល​ទូរស័ព្ទ​មួយ​ដែល​និយាយ​ដោយ​នារី​ម្នាក់​ពោរពេញ​ទៅ​ដោយ​អារម្មណ៍​ក្តុកក្តួល​ហើយ​និយាយ​ប្រាប់​ប៉ូលិស​ថា​ខ្លួន​ឈ្មោះ Amanda Berry ហើយ​នាង​ត្រូវបាន​គេ​ចាប់ខ្លួន​។​
​ចុង​ក្រោយ​នាង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ហើយ​នាង​ត្រូវបាន​ស្រែក​ទ្រហោយំ​យ៉ាង​ខ្លាំង​នៅ​តាម​ផ្លូវ​ទៅកាន់​មន្ទីរពេទ្យ​មួយកន្លែង​៕​
https://i1272.photobucket.com/albums/y389/domneng/3%20lady/050613missinggirl_zpsfb38dc88.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/130506-missingwomenfound-hmed-9pphotoblog600_zpsaf52cccc.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/ffcb54ce5447200f310f6a706700a9a2_zpse9db253e.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/MissingWomanNeighbor_zps515ebe9c.jpg

មតិយោបល់