ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

បទសម្ភាសន៍​តួអង្គ​និង​ឈុត​ក្រៅ​ឆាក នៅក្នុង​រឿង “៧​ថ្ងៃ​” (Video Inside)

ភ្នំពេញ​ ៖ កន្លងមក លោក ជួន សុវណ្ណ​វាសនា ម្ចាស់​ភាគហ៊ុន របស់​ផលិតកម្ម Rich Kids Media ធ្លាប់បាន​ធ្វើ​ការអះអាង​ថា រឿង “៧​ថ្ងៃ​” ជា​រឿង​មួយ ដែល​សម្រិតសម្រាំង ដើម្បី​ប្រកួតប្រជែង ពានរង្វាន់​អាស៊ី នៅពេល​ខាងមុខ ។​
​ភាពយន្ត​ខ្នាត​ធំ ខ្មោច​បែប​កំប្លែង រឿង “៧​ថ្ងៃ​” ជា​ភាពយន្ត​មួយ និយាយ​អំពី ព្រលឹង​ខ្មោច ដែល​ស្លាប់​បាន ៧ ថ្ងៃ រួចហើយ ទើប​ដឹងថា​ខ្លួន បាន​ស្លាប់ ។ និយាយ​អំពី ឈុត​ឆាក ក្នុង​រឿង​នេះ ការតុបតែង ខ្មោច ឲ្យ​ដូច​ខ្មោច តាមបែប បច្ចេកវិទ្យា អ្នក​ផលិត​កុន​លោកខាងលិច ។ នេះ​បើ​តាម​សម្តី​លោក ជួន សុវណ្ណ​វាសនា បាន​ប្រាប់ ដំណឹង កន្លងមក ។​
2015-02-24_174113
​លោក​ធ្លាប់បាន​ប្រាប់ថា ភាពយន្ត​ខ្នាត​ធំ បែប​កំប្លែង​នេះ ពេល​ថត ពិត​ជា​ជួប​រឿង គួរ​ឲ្យ​ព្រឺព្រួច ពិតៗ ជាពិសេស​ឈុត ថត​ក្រោម​ដើម​ជ្រៃ ដោយ​មាន​ឧបទ្ទេវហេតុ ជាន់​ហ្វ្រាំង​ឡាន មិន​ស៊ី ក្នុងអំឡុងពេល​ថត ខណៈ​ដែល​រថយន្ត មិនកើត​អ្វី​សោះ ។​

​ងាក​មក មើល​បទសម្ភាសន៍ ជាមួយនឹង តួអង្គ​ក្នុង​រឿង​វិញ លោក សុធា ពិសិដ្ឋ បាន​និយាយថា “​ភាពយន្ត​ខ្នាត​ធំ​នេះ​ដែរ មាន​ឈុត​ឆាក​ថត ពិបាកៗ​ជាច្រើន ជាពិសេស​ឈុត​ថត​ក្នុង​រថយន្ត ដោយ​គេ​វាយ​ម្តង​ហើយ ម្តងទៀត ” ។​ចំណែក តារា​សម្តែង ល្បីឈ្មោះគួរសម​ លោក ប៊ូ​សាយ បាន​និយា​ថា “​ឈុត​ដែល​ពិបាក​ជាង​គេ​គឺ​ឈុត តារា​កំប្លែង អ្នកនាង​ខ្ញុង យក​កាំបិទ ចាក់​ភ្នែក​ ជាពិសេសថតក្នុងពេលរាត្រី ​ធ្វើឲ្យមានភាពព្រឺព្រួច​” ។​
​ដោយឡែក​តួ​ខ្មោច កញ្ញា ណា​តា​សា បាននិយថា “​នាង ជា​តួ​សម្តែង​ក្នុង​តួអង្គ​ខ្មោច ដែល​មានកូន​ក្នុង​ផ្ទៃ ហើយ​ឈុត​ដែល​ពិបាក​ថត​បំផុត គឺ​ឈុត​ក្នុង​ខុន​ដូ ដោយ​លង កញ្ញា នី មុន្នីនាថ​” ។ ស្រី​ស្រស់​រូបនេះ បាន​អះអាង​បន្តថា ភាពយន្ត​នេះ ជា​ភាពយន្ត​ដ៏​ល្អ មាន​ទាំង​ភាព​កម្សត់ ជូរ​ចត់ និង​កំប្លែង ជាពិសេស​នោះ គឺ​ការ តុបតែង ខ្មោច ឲ្យ​សមជា​ខ្មោច ។​

​បញ្ជាក់​ផង​ដែរ​ថា ភាពយន្ត “៧​ថ្ងៃ​” និង​ដាក់​បញ្ជាំង នៅ​រោងកុន​ល្បីៗ​មួយចំនួន នៅ​ថ្ងៃ​ទី ៦ ខែ មីនា ខាងមុខនេះ ៕
​សូម​ទស្សនា​ឃ្លិប​វីដេអូ​បទសម្ភាសន៍ ដូចខាងក្រោម​នេះ ៖​

មតិយោបល់