ព័ត៌មានសិល្បៈ និងកម្សាន្ត

សា​ពួន មីដាដា ស្តារ​ប្រជាប្រិយភាព​មិន​រួច​

​តាមរយៈ​អាលប៊ុម ៤៧៦ របស់​ផលិតកម្ម​រស្មី​ហង្ស​មាស គេ​រំពឹងថា តារាចម្រៀង​សក់វែង​ល្បី​កាលពី​ប៉ុន្មាន​ឆ្នាំ មុន លោក សា​ពួន មីដាដា អាច​នឹង​ជ្រោង​ចាប់​ប្រជាប្រិយភាព​ឡើងវិញ​ជាក់​ជាមិនខាន​។​បញ្ច្រាស​មក​វិញ ទន្ទឹម​នឹង​អាលប៊ុម​នេះ ចេញ​គេ​សង្កេតឃើញថា អាល​ប៊ុម​មួយនេះ​មិនសូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ជាពិសេស​បទ​ចម្រៀងរ​បស់​លោក សា​ពួន មីដាដា ផ្ទាល់​តែម្តង​។​អាលប៊ុម ស៊ី​ឌី ៤៧៦ នេះ មាន​បទ​ចម្រៀង​ដែល​ច្រៀង​ដោយ​លោក សា​ពួន មីដាដា ក្រោម​ចំណងជើង​ថា “​ប្រាប់​សង្សារ​អូន​ថា​គេ​មានសំណាង​ណាស់​” បទ “​បងធម៌​” “​ស្រលាញ់​អូន​ចង់​តែ​យំ​” “១២ ឆ្នាំមុន​” និង​បទ​”​ម្លប់​ស្នេហ៍​ដើមថ្កូវ​”​។

បទ​ទាំង​អម្បាល​ម៉ាន ខាង​លើ​របស់​តារាចម្រៀង សា​ពួន មីដាដា មិនបាន​ធ្វើឲ្យ​កក្រើក​អារម្មណ៍​របស់​មហាជ​ន​ឡើយ ។​ក្រៅ​ពី​មហាជន មាន​កវីនិពន្ធ​មួយ​រូប​របស់​ផលិតកម្ម រស្មី​ហង្ស​មាស ក៏​ធ្លាប់​បាន​សរសេ​រលើ​ទំព័រ​ហ្វេ​សប៊ុក ថា ការវិល​ត្រលប់​របស់ តារាចម្រៀង សា​ពួន មី​ដ​ដា ជាមួយនឹង​សក់វែង អាច​នឹង​ធ្វើឲ្យ​លោក ជ្រោង​បាន​ប្រជាប្រិយភាព កាលពី ៦ ទៅ ៧ ឆ្នាំមុន​ឡើងវិញ ។​គេ​នៅ​ចាំ​ច្បាស់​ថា​កាលពី​ប៉ុន្មាន​ឆ្នាំ កន្លងមកនេះ បទ ដែល​ធ្វើឲ្យ​កក្រើក​អារម្មណ៍ និង​រំជើបរំជួល ដល់​បណ្តា​អ្នកគាំទ្រ​ខ្លួន​នោះ​មាន​បទ “​ដើម្បី​អ្វី​ទៅ​អូន​” “​បុរស​ម្នាក់​នេះ​ដែល​គិត​ដល់​អូន​” “​និយមន័យ​ស្នេហ៍​” និង​បទ “​រឿង​ពិត​នៃ​យើង​ទាំង​បី​” ដែល​សុទ្ធសឹង​ជា​បទ​ដែល​ធ្វើ​ឲ្យ​តារា​រូប​នេះ​រីកមុខ​ដូច​គ្រាប់​ជី​។​

​ប្រៀបផ្ទឹម និង​បទ​ចម្រៀង​ចាស់ និង​បទ​ចម្រៀង​ថ្មី ដែល​ចរាចរណ៍​នៅលើ​ទីផ្សារ​សព្វថ្ងៃ មហាជន​ជាច្រើន បាន​យល់ឃើញថា តារាចម្រៀង សា​ពួន មីដាដា មិន​អាច​ស្តារ​កេរ្តិ៍ឈ្មោះ​សារជាថ្មី​បាន​នោះ​ទេ ដោយសារ​តែ​រលក​ក្រោយ​ច្រាន​រលក​គាប់ គោ​ប​ផ្សំ​នឹង​ការហៅ​តារាចម្រៀង​ប្រុស​ស្រី​វ័យក្មេង ចូល​ច្រៀង​រដឹក មិន​ដាច់​នោះ ដែល​ជា​ហេតុ​ធ្វើឲ្យ សា​ពួន ពិបាក​នឹង​ស្តារ​ប្រជាប្រិយភាព​ណាស់​។​

​តែ​ទោះជា​យ៉ាងណា គេ​សង្ឈឹមថា តារា​ចម្រៀង​រូប​នេះ​នឹង​ផលិត​បទ​ចម្រៀង​ដោយ​ខ្លួនឯង ដើម្បី​ស្តារ​កេរ្ត៍​ឈ្មោះ​កាលពី​ប៉ុន្មាន​ឆ្នាំ មុន​ឡើងវិញ ដើម្បី​ធ្វើឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​សារជាថ្មី​៕​
https://i1272.photobucket.com/albums/y389/domneng/Spoun%20Midada/407165_513633008694232_227610602_n_zps56bfb75b.jpg
https://i1272.photobucket.com/albums/y389/domneng/Spoun%20Midada/554946_506216306102569_2099639334_n_zpsa52e2909.jpg
https://i1272.photobucket.com/albums/y389/domneng/Spoun%20Midada/RHMCDVol4761_zps1792b3f8.jpg

មតិយោបល់