ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង The White Storm 3 ថតមិនទាន់ចប់ផង!​ ក្រុមការងារ​រងរបួសជាច្រើននាក់

ហុងកុង៖ តារាសម្តែង Aaron Kwok, Louis Koo និង Lau Ching-Wan កំពុងសហការគ្នាថតខ្សែភាពយន្ត The White Storm3 យ៉ាងសកម្ម ប៉ុន្តែរហូតដល់ថ្ងៃទី៩ បែរជួបបញ្ហាដោយក្រុមការងារចំនួន ៤នាក់ត្រូវរងរបួសដោយគ្រោះថ្នាក់លើកទី១ បានកើតឡើងក្នុងឈុតមួយដែលរថយន្តត្រូវបើកក្នុងល្បឿនលឿនបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍រងរបួសពិតប្រាកដជាយថាហេតុ។

រីឯគ្រោះថ្នាក់ទី២ គឺឈុតធ្លាក់យន្តហោះដែលពេលនោះសំណង់អាគារតូចមួយបានតំឡើងសម្រាប់ថតបានដួលបាក់ធ្វើឱ្យរលំសង្កត់លើមនុស្ស ៣នាក់ផ្សេងទៀត។ ទាក់ទងនឹងបញ្ហានេះ ខាងក្រុមហ៊ុនផលិតភាពយន្ត The White Storm3 បានចេញមកបកស្រាយថា មិនមាននរណារងរបួសធ្ងន់ធ្ងរឡើយ ហើយពួកគេក៏បានជាសះស្បើយប្រសើរហើយដែរ៕

មតិយោបល់