ភ្នំពេញៈ តារាសម្តែង ដែលគិតរឿងមនុស្សធម៌ ជារឿងធំ លោក សាវិន ហ្វីលីព បានធ្វើការអះអាងថា លោកបានក្លាយជាតួឧក្រិដ្ឋជន ក្នុងភាយន្តខ្នាតធំ លំដាប់ហូលីវ៉ូដ ក្រោមចំណងជើងថា JailBreak ដែលបានធ្វើសន្នីសីទកាសែតនៅរាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ នៅ BurgerLab មហាវិថីនរោត្តម។
ភាពយន្ត JailBreak មានការចូលរួមសម្តែងពីតារាដ៏ល្បីល្បាញ ពីប្រទេសបារាំង នាង សេលី ត្រង់ លោក ជីន ប៉ូលី ហៅ Sora ។ សម្រាប់តួខ្មែរធំៗ ដែលចូលរួមសម្តែងមាន លោក សាវិន ហ្វីលីព កញ្ញា សំ ថារ័ត្ន និងតារាប្រុសស្រីល្បីៗ ជាច្រើនទៀត ។
លោក សាវិន ហ្វីលីព បានមានប្រសាសន៍ថា «ក្នុងភាពយន្ត JailBreak នេះខ្ញុំដើរតួជា មេឧក្រិដ្ឋជន មានឈ្មោះថា PlayBoy ហើយរឿងនេះដែរ គ្រោងនឹងថតនៅដើមខែកក្កដា ខាងមុខនេះ»។
តារាដែលគ្រោងនឹងធ្វើសប្បុរសធម៌ នៅថ្ងៃទី២៣ ខែមិថុនា នៅលើទឹកដីខេត្ត មណ្ឌលគិរីដើម្បីចែកកង់ និងសម្ភារៈដល់សិស្សានុសិស្សជាកូនចៅជនជាតិភាគតិច ក៏បានបង្ហើបឲ្យដឹងថា មូលហេតុដែលផលិតករបរទេសជ្រើសរើសយកលោក ដោយសារតែពួកគាត់គិតថា លោកអាចនិយាយភាសាអង់គ្លេសបាន ប្រវត្តិការងារល្អ មានទំនាក់ទំនងល្អមនុស្សជុំវិញខ្លួន ។
លោក សាវិន ហ្វីលីព បានបង្ហើបចំណុចពិសេសមួយទៀតថា«Director ជាជនជាតិគេបាននិយាយប្រាប់ខ្ញុំថា ខ្ញុំជាបុគ្គលម្នាក់ក្នុងពិភពសិល្បៈ ធ្វើសប្បុរធម៌ បានច្រើនជាង តារាដទៃទៀត ហេតុនេះហើទើបជ្រើសរើសយកលោកមកសម្តែងក្នុងភាពយន្តខ្នាតធំមួយនេះ» ។
ក្រៅពីភាពយន្តខ្នាតធំខាងលើ លោក សាវិន ហ្វីលីព នឹងចូលខ្លួនថតរឿងថ្មីខ្នាតធំរបស់បារាំង ផលិតដោយផលិតករអាម៉េរិក ក្នុងផលិតកម្ម The Exante International ដែលត្រូវថតនៅខែ តុលា ឆ្នាំ២០១៦ នេះ៕
មតិយោបល់