តារាសម្តែង Angelina Jolie របស់ហូលីវ៉ូតបានយាយនៅថ្ងៃអង្គារម្សិលមិញនេះថានាងបានធ្វើការវះកាត់សុដន់ទាំងទ្វេររបស់នាងបន្ទាប់ពីការរកឃើញថានាងមានហ្សែនមួយដែលនាំឱ្យមានហានិភ័យខ្ពស់នៃការទទួលរងជម្ងឺហារីកសុដន់របស់នាងទាំងពីរ។
តារាសម្តែងវ័យ ៣៧ ឆ្នាំរូបនេះបាន ប្រាប់ដល់ New York Time ថាការស្លាប់ម្តាយរបស់នាងក្នុងវ័យ 56 ឆ្នាំត្រូវបានរកឃើញថានាងមានជំងឺមហារីក។ តាមការពិនិត្យសុខភាពដោយការរកឃើញថាហ្សែន BRCA1 ដែលនាំឱ្យមានការសម្រេចចិត្តថានាងនឹងធ្វើករវះកាត់។ទន្ទឹមជាមួយនឹងគ្នានេះដែរវេជ្ជបណ្ឌិតរបស់នាងបានប៉ាន់ស្មានថានាងមានគ្រោះហានិភ័យ 87 ភាគរយនៃជំងឺមហារីកសុដន់និងមានហានិភ័យចំនួន 50 ភាគរយនៃការកើតជំងឺមហារីក ovarian ។
តារាសម្តែងដែលកំពុងល្បីជោកជាំជាមួយនឹងកេរ្តិ៍ឈ្មោះក្នុងពិភពហូលីវ៉ូត ជាពិសេសល្បីឈ្មោះក្នុងការដាក់ទាននាងបាននិយាយថា“នៅពេលដែលខ្ញុំដឹងថានេះជាការពិតរបស់ខ្ញុំបានសម្រេចចិត្តធ្វើការវះកាត់សុដន់ដើម្បីកាត់បន្ថយហានិភ័យដែលខ្ញុំអាចធ្វើទៅបាន។ ខ្ញុំបានធ្វើការសម្រេចចិត្តដើម្បីឱ្យមានវិធានការបង្ការមួយគឺធ្វើការវះកាត់ពីរដង។
បីខែនៃការវះកាត់ត្រូវបានបញ្ចប់នៅចុងខែមេសា ដៃគូរបស់នាងគឺលោក Brad Pitt គឺបានផ្តល់នូវអ្វីគ្រប់យ៉ាងដល់នាងហើយនាងបានអរគុណគាត់សម្រាប់ការក្តីស្រឡាញ់និងការគាំទ្ររបស់គាត់ចំពោះនាង។
នាងបានបន្តទៀតថានាងត្រូវបង្ហាញការសម្រេចចិត្តរបស់នាងដើម្បីជួយលុបបំបាត់ស្រមោលខ្មៅនៅតែព្យួរក្នុងចិត្តសម្រាប់មនុស្សគ្រប់រូបចំពោះជំងឺមហារីកនិងដើម្បីបង្ហាញអោយស្ត្រីផ្សេងទៀតដើម្បីទទួលបានសាកល្បងនិងធ្វើឱ្យមានជម្រើសការព្យាបាលដូចជានាង។
ការសម្រេចចិត្តដើម្បីមានការវះកាត់មួយគឺមិនងាយស្រួលនោះទេ។ តែវាជាមូលហេតុមួយដែលខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានធ្វើទៅបាន នាងបាននិយាយថាបានបន្ថែមថាឱកាសរបស់គឺនាងអាចកាត់បន្ថយការអភិវឌ្ឍន៍ជំងឺមហារីកសុដន់បានធ្លាក់ចុះពី 87 ភាគរយទៅ 5 ភាគរយឯណោះ។ស្របពេលជាមួយនឹងគ្នានេះដែរ នាងបានប្រាប់ដល់ក្មេងរបស់នាងថា អ្នកនឹងមិនបានបាត់បង់នាង ដោយសារជំងឺមហារីកនេះ នោះទេ ៕
https://i1272.photobucket.com/albums/y389/domneng/angelina-olie-toi-da-phau-thuat-cat-bo-nguc_zps09728f7e.jpg
https://i1272.photobucket.com/albums/y389/domneng/angelina_zpsf3842ad0.jpg
មតិយោបល់