ព័ត៌មានជាតិ

Microsoft ប្រកាស​បង្ហាញ Windows 8.1 ព្រមទាំង​ផ្ដល់ជូន​ឥតគិតថ្លៃ​

​កាលពី​ថ្ងៃ​អង្គារ ម្សិលមិញ​នេះ ក្រុមហ៊ុន Microsoft បានធ្វើការ​ប្រកាស​បង្ហា​ញ​នូវ​ជំនាន់​ថ្មី​នៃ Windows 8 ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា “Windows Blue” ហើយ​វា​នឹង​ក្លាយទៅជា Windows 8.1​។​
​យោងតាម​សេចក្ដីប្រកាស​បាន​ឲ្យ​ដឹងថា Windows Blue នឹងត្រូវ​បានផ្ដល់​ជូន​ដោយ​ឥតគិតថ្លៃ​សម្រាប់​អតិថិជន​។ ជំនាន់​ថ្មី​នេះ នឹង​បាន​បង្ហាញខ្លួន​នៅក្នុងពេល​ឆាប់ៗ​នេះ ព្រោះថា ការដែល Microsoft បញ្ចេញ​វា ក៏​ព្រោះតែ Windows 8 មាន​កំហុសឆ្គង និង​មាន​អតិថិជន​ជាច្រើន​មិន​ពេញចិត្ត​។​
​អ្នកស្រី Tami Reller ប្រធាន​ទីផ្សារ Windows 8 បាន​ថ្លែងថា ប្រព័ន្ធ​ដំណើរការ​ថ្មី​នេះ នឹង​កាន់តែ​ល្អប្រសើរ​ជាង​មុន ហើយ​អ្នកប្រើប្រាស់​នឹង​ចេញ​ចិត្ត​ជាមិនខាន​។​
​អ្នកស្រី​បាន​បន្ថែមទៀតថា ការសាកល្បង​លើ Windows 8.1 ត្រូវបាន​សាកល្បង​រួចរាល់​ហើយ ដូច្នេះ​វា​នឹង​បង្ហាញខ្លួន​នៅ​ចុងខែ​មិថុនា​៕

Windows-8-update

មតិយោបល់