ព័ត៌មានសិល្បៈ និងកម្សាន្ត

គង់ ចាន់​ស្រីមុំ​ គេហទំព័រ​យួន​សរសើរ​ថា​ជា​តារា​សិច​ស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​

​នៅ​ថ្ងៃ​ទី ២០ ខែ ឧសភា ឆ្នាំ ២០១៣ យោង​តាម​គេហទំព័រ វៀតណាម​មួយ​ឈ្មោះថា Soha ដែល​ជា​គេហទំព័រ​ដ៏​ល្បី​ប្រចាំ​វៀតណាម​បាន​ចុះ​បង្ហាញ​តារា​កម្ពុជា​ដែល​ជា​តារា​សម្តែង គង់ ចាន់​ស្រីមុំ ចែក​ជូន​ប្រិយមិត្ត​ក្នុង​ប្រទេស​វៀតណាម​ឲ្យបាន​ដឹង​ពី​តារា​កម្ពុជា​។​

​ប្រភព​ព័ត៌មាន​ខាងលើ​បានសរសេរថា គង់ ចាន់​ស្រីមុំ​កើត​នៅ​ថ្ងៃទី ០៧ ខែ មិថុនា​ ឆ្នាំ ១៩៩០ ដោយ​បច្ចុប្បន្ន​នាង​កំពុង​ទទួលបាន​ប្រជាប្រិយភាព​ជាទីបំផុត ក្នុង​បណ្តា​អន​ឡាញ​ក្នុងប្រទេស​កម្ពុជា ។​ស្រី​ស្រស់​សិច​ស៊ី​ដ៏​ឆេះ​ត្រ​គាល់​នេះ ត្រូវបាន​បណ្តា​អ្នកគាំទ្រ​របស់​នាង ស្គាល់​តាមរយៈ​ការសម្តែង​ឈុត​ខារ៉ាអូខេ នានា និង​ជា​តារា​សម្តែង​វ័យក្មេង​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។​
​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា គង់ ចាន់​ស្រីមុំ បាន​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​តាំងពី​ឆ្នាំ ២០០៧ តាមរយៈ​ការ​ប្រលង​ហ្វ្រេស៊ី និងក្រោយមក​​​ថត​ចម្រៀង​ឲ្យ​ខា​រ៉ា​អូន​ខេ​នានា​ក្នុង​ស្រុក​ខ្មែរ​។​

​ប្រភព​ព័ត៌មាន​ខាងលើ​បាន​សរសើរ​ដល់ គង់ ចាន់​ស្រីមុំ​ថា នាង​ជា​ស្រី​សិច​ស៊ី និង​ជា​តារា​សម្តែង​វ័យក្មេង​បំផុត នៅក្នុង​ប្រទេស​កម្ពុជា​។ ស្របពេល​នឹង​តារា​រូប​នេះ​មាន​វត្ត​មាន​​​លើ​គេហទំព័រ​ខាងលើ មហាជន​នៅ​ក្នុងស្រុក​ខ្មែរ​មួយចំនួន ក៏​បាន​ដឹងថា តារា​ស្រី​រូប​នេះ​ក៏​ជាប់សែស្រឡាយ​វៀតណាម​ផងដែរ ដែល​ធ្វើឲ្យ​វៀតណាម​ចាប់​អារម្មណ៍​លើ​រូប​នាង​យ៉ាង​នេះ​៕
https://i1272.photobucket.com/albums/y389/domneng/Kong%20Chan%20Srey%20Mom/KongCahnSreymom2_zps440f8ec6.png
https://i1272.photobucket.com/albums/y389/domneng/Kong%20Chan%20Srey%20Mom/KongChansreyMom3_zpsb4be2d92.jpg
https://i1272.photobucket.com/albums/y389/domneng/Kong%20Chan%20Srey%20Mom/KongChansreyMom4_zps85751eca.jpg
https://i1272.photobucket.com/albums/y389/domneng/Kong%20Chan%20Srey%20Mom/KongChansreyMom5_zps40f5f780.jpg
https://i1272.photobucket.com/albums/y389/domneng/Kong%20Chan%20Srey%20Mom/KongChansreyMom6_zpsd67ee1d2.jpg
https://i1272.photobucket.com/albums/y389/domneng/Kong%20Chan%20Srey%20Mom/KongChansreyMom7_zps7cd36f84.jpg
https://i1272.photobucket.com/albums/y389/domneng/Kong%20Chan%20Srey%20Mom/KongChansreyMom8_zps7c13a675.jpg
https://i1272.photobucket.com/albums/y389/domneng/Kong%20Chan%20Srey%20Mom/KongChansreyMom9_zps7c94e6ad.jpg
https://i1272.photobucket.com/albums/y389/domneng/Kong%20Chan%20Srey%20Mom/KongChansreyMom10_zps566653ae.jpg
https://i1272.photobucket.com/albums/y389/domneng/Kong%20Chan%20Srey%20Mom/KongChansreyMom11_zps6dedf1d5.jpg
https://i1272.photobucket.com/albums/y389/domneng/Kong%20Chan%20Srey%20Mom/KongChansreyMom12_zpsb0500acc.jpg
https://i1272.photobucket.com/albums/y389/domneng/Kong%20Chan%20Srey%20Mom/KongChanSreymom1-f33eb_zps2a9acc32.jpg

មតិយោបល់