ព័ត៌មានជាតិ

កម្ពុជា មាន​ត្រី​ក្រ​ពត ចំនួន​១០​ប្រភេទ ក្នុងនោះ​៣​ប្រភេទ មាន​ជាតិពុល​

​តាម​ការស្រាវជ្រាវ​របស់​រដ្ឋបាល​ជលផ​ល នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​រកឃើញថា នៅ​ប្រទេស​កម្ពុជា មាន​ត្រី​ក្រពត​ចំនួន​១០​ប្រភេទ ក្នុងនោះ ៣​ប្រភេទ​មាន​ជាតិពុល​។ ជាតិ​ពុល​នោះ មានឈ្មោះ​ថា Tetrod-otoxins ដែល​ជា​ប្រភេទ​ជាតិពុល​ម្យ៉ាង តាម​ប្រព័ន្ធ​សរសៃប្រសាទ​។​

​ត្រី​ក្រពត​ទាំង​៣​ប្រភេទ​នោះ គឺ Tetraodon cochinchinensis, Monotrete leiurus និង Teraodon fluviatilis ដូច​មាន​រូបភាព​ភ្ជាប់​មក​ជាមួយ​។ ជាតិពុល​នៅក្នុង​ត្រី​ក្រពត ប្រែប្រួល​ទៅតាម​រដូវ​កាល​។ ជាតិពុល​ខ្ពស់បំផុត គឺ​នៅ​រដូវ​ពង​កូន​របស់​វា​។ ជាធម្មតា​ស្ថិតនៅ​ខែ​កុម្ភៈ និង​មីនា ពី​ចន្លោះ​ខែកក្កដា ទៅ​ខែកញ្ញា​។​

​ចំពោះ​ជាតិពុល​នៅក្នុង​ខ្លួន​ត្រី ក៏​មាន​កម្រិត​ខុសគ្នា​ដែរ ពង និង​ស្ពែម​មាន​ជាតិពុល​ខ្ពស់​ជាងគេ បន្ទាប់ គឺ​ថ្លើម ពោះវៀន ស្បែក និង​សាច់​។​
​ចំពោះ​អ្នក​ដែល​បាន​បរិភោគ​ត្រី​ក្រពត ទាំង​៣​ប្រភេទ​ខាងលើ​នេះ អាច​បណ្តាល​ឱ្យ​ឈឺក្បាល វិលមុខ ល្ហិតល្ហៃ រឹង​ថ្គាម ស្ពឹក​ចុង​ដៃជើង រាគ​រូស ក្អូតចង្អោរ ឬ​អាច​បណ្តាលឱ្យ​ស្លាប់ តែម្តង​។​

​សេចក្តីប្រកាស ក៏​បាន​ទូន្មាន​ថា ដើម្បី​ជា​វិធានការ​ទប់ស្កាត់ សូម​ប្រជាពលរដ្ឋ​ពិនិត្យ​ប្រភេទ​ត្រី​ក្រពត ដែល​បរិភោគ​ឱ្យបាន​ច្បាស់លាស់ ហើយ​បើ​មាន​អាការ​ដូច​ពោល​ខាងលើ សូម​ប្រញាប់​បញ្ជូន​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ​ជាបន្ទាន់ ដោយ​កុំ​ធ្វេសប្រហែស​ឡើយ​៕​
https://i1272.photobucket.com/albums/y389/domneng/ST-02-1_zpsb0ffba80.jpg

មតិយោបល់