ព័ត៌មានសិល្បៈ និងកម្សាន្ត

លី​តូ​វ​ហួរ ទិញ​យន្តហោះផ្ទាល់ខ្លួន​តម្លៃ​ ២០០ លាន​យ័ន​

​ប្រភព​ព័ត៌មាន​របស់ HKChannel បានឲ្យដឹងថា តារា​សម្តែង​ដ៏​ល្បី ដែល​ខ្មែរ​យើង​តែងតែ​ហៅថា លី​តូ​វ​ហួរ ដែល​មានឈ្មោះ​ដើម​ថា Andy Lau នោះ បាន​ទិញ​យន្តហោះ​អបអរ​គម្រប់​ខួប ១ ឆ្នាំ របស់​កូនស្រី​ខ្លួន ។​

​ប្រភព​ព័ត៌មាន​ខាងលើ​បាន​បន្តថា ចំពោះ​ការទិញ​យន្តហោះ​ជូន​កូនស្រី​នេះដែរ តារា​សម្តែង​ជើងចាស់​ដ៏​ល្បី​រូបនេះ​បាន​ចំណាយ​ទឹកប្រាក់ ២០០ លាន​យ័ន ជាពិសេស ចំពោះ​ម៉ូ​ដែល​យន្តហោះ Embraer Legacy 650​។​

​យន្តហោះ​ដ៏​ប្រណីត​របស់ លី​តូ​វ​ហួរ គឺ​ទិញ​ឡើង​ដើម្បី​ងាយស្រួល​ក្នុង​ការផ្លាស់​ទី​របស់​កូនស្រី និង​ប្រពន្ធ​ខ្លួន ដើម្បី​ឆ្លងកាត់​ទៅ​ប្រទេស​ផ្សេងៗ ដោយ​ក្នុង​យន្តហោះ​នេះ​ដែរ​អាច​ផ្ទុក​មនុស្ស​ចំនួន ១៣ នាក់ ជាមួយនឹង​មនុស្ស​អភិជន ។​ក្រៅពី​នេះ​ក្នុង​យន្តហោះ​នេះ​មាន​ផ្ទះបាយ និង​បន្ទប់​ចំនួន ៣ សម្រាប់​គេង និង​អង្គុយ​។​យន្តហោះ​មួយ​នេះ​វា​ស្រដៀង​នឹង​យន្តហោះ​របស់ Jackie Chan ហៅ​ឈិន​ឡុង ទិញ​កាលពីមុន​ផងដែរ​។​

​ប្រភព​ព័ត៌មាន​រស់ QQ វិញ បានឲ្យដឹងថា លី​តូ​វ​ហួរ​ចង់​ការពារ ប្រពន្ធ និង​កូន ឲ្យ​ស្ថិតនៅ​ក្នុង​ចំណាត់​ថ្នាក់​កម្រិត​ខ្ពស់ ដូច្នេះ​ខ្លួន​ក៏​ទិញ​យន្តហោះ​នេះ ឲ្យ​ប្រពន្ធ និង​កូន​កូន​មាន​សុវត្ថិភាព និង​ជា​គោលបំណង​ដើម្បី​សម្ញែង​ដល់​មនុស្ស​ទូទៅ​ផងដែរ​។​

​ក្នុង​កម្មវិធី Cannes Film Festival កន្លង​ទៅ​ថ្មីៗ​នេះ មាន​សារព័ត៌មាន​មួយ​បាន​សួរ​ពី​ជីវិត​ឯកជន​របស់​តារា​រូប​នេះ តែ​តារា​រូប​នេះ​មិន​បាន​ឆ្លើយតប​នោះ​ទេ ត្រឹមតែ​ថា បើ​មាន​ឱកាស​លើក​ក្រោយ​ខ្លួន​នឹង​ប្រាប់​៕​
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/1_zps3eb64383.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/2_zps6683cf55.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/3_zps224e5b7e.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/4_zps7467b834.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/5_zpsae080dfe.jpg

មតិយោបល់