ព័ត៌មានជាតិ

អ្នក​ចាំទី AC Milan បន្ថែម​កុងត្រា​ជាមួយនឹង​ក្លិប​មួយ​ឆ្នាំ​ទៀត​

​អ្នកចាំទី​របស់​ក្លិប AC Milan លោក Christian Abbiati បាន​ធ្វើការ​បន្ថែម​កុងត្រា​ជាមួយនឹង ក្លិប​ខ្លួន​រយៈពេល ១ ឆ្នាំ​ទៀត ដោយ​ត្រូវ​បន្ត​នៅ​ជាមួយនឹង​ក្លិប​រហូតដល់​ឆ្នាំ ២០១៤​។​

​តារាបាល់ទាត់​វ័យ ៣៥ ឆ្នាំ រូបនេះ បាន​ចូលរួម​លេងឲ្យ Rossoneri ខណៈ​ដែល​ផ្ទេរ​ពី Monza កាលពី​ឆ្នាំ ១៩៩៨ និង​លេចមុខ​ប្រកួត ៣៥ លើក នា​រដូវ​កាល​នេះ ដែល​ធ្វើឲ្យ AC Milan បញ្ចប់​លំដា់​ទី ៣ ក្នុង​តារាង Serie A និង​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម​ចុងក្រោយ​នៃ​ក្រប​ខណ្ឌ Champions League ផងដែរ​។​

​ថ្លែង​ជា​សាធារណៈ​ទៅ​កាន់​គេហទំព័រ​របស់​ក្លិប “​កីឡាករ Christian Abbiati បាន​បន្ត​កុងត្រា​ខ្លួន​ជាមួយ​នឹង​ក្លិប​រហូតដល់ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៤”​។​
​គួរបញ្ជាក់​ថា កីឡាករ Christian Abbiati ក៏​ធ្លាប់បាន Juventus ខ្ជី​ជើង​ទៅ​លេង​ផងដែរ កាលពី​ឆ្នាំ ២០០៣ និង ២០០៥៕​
https://i1272.photobucket.com/albums/y389/domneng/Abbiati_2733253_zps7461bb17.jpg

មតិយោបល់