មួយរយៈនេះមានដំណឹងបែកបាក់ស្នេហារបស់តារាជាច្រើនដួងណាស់មកហើយ រហូតមកដល់ឥឡូវនេះ ជាព័ត៌មានរបស់តារាស្រីក្នុងរឿង Goblin គឺអ្នកនាង Kim Go Eun មានអាយុ ២៦ ឆ្នាំ ដែលមានទំនាក់ទងស្នហាជាមួយមិត្តប្រុសរបស់នាងឈ្មោះ Shin Ha Kyun មានវ័យ ៤៣ ឆ្នាំ ។
ក្នុងការបែកបាក់ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ភាគីខាងប្រុសបានផ្ដល់បទសម្ភាសន៍តាមរយៈ ភ្នាក់សារព័ត៌មានថា ” ពួកយើងបានបែកចែកផ្លូវគ្នាតាំងតែពីដើមខែ កុម្ភៈ មកម្លេះ ហើយម្យ៉ាងវិញទៀតដោយសារតែការងារពួកយើងរវល់ច្រើន ពួកយើងក៏សម្រេចចិត្តចែកផ្លូវគ្នា រាប់អានគ្នាដូចរៀមច្បង សិស្សប្អូន ក្នុងរង្វង់សិល្បៈទៅចុះ ” ។
បើតាមសារព័ត៌មានខ្លះទៀត បានចេញផ្សាយថា Kim Go Eun តួឯកស្រីនៅរឿងកំពុងល្បី Goblin ចែកផ្លូវគ្នាជាមួយសង្សារ ដោយសារតែនាងបានលួចមានទំនាក់ទំនងជាមួយកំលោះសង្ហារ Gong Yoo ដែលជាតួឯកប្រុសកំពុងមានប្រជាប្រិយភាពខ្លាំងខ្លា រីឯខាងអ្នកគ្រប់គ្រងរបស់ Kim Go Eun មិនទាន់មានសេចក្ដីប្រកាសបកស្រាយណាមួយចេញពីក្រុមហ៊ុន HODU&U Entertainment នៅឡើយទេ ៕






មតិយោបល់