Kenny Goss គឺមានទំនាក់ទំនងជាមួយ George Michael រយៈពេល ១៣ឆ្នាំ ហើយពួកគេមានបំណងចង់រៀបការជាមួយគ្នាទៀតផង ហើយពេលនេះ Goss កំពុងពិបាកចិត្តយ៉ាងខ្លាំង ដែលតារាចម្រៀងវ័យ ៥៣ឆ្នាំ បានស្លាប់កាលពីថ្ងៃទី២៥ ធ្នូ។
បរិយាយពី George Michael លោក Kenny Goss បាននិយាយថា មិត្តជាទីស្រឡាញ់ និងសេចក្តីស្រឡាញ់ជាយូរមកហើយ ខ្ញុំពិតជាពិបាកចិត្តណាស់ គាត់ជាផ្នែកមួយដ៏សំខាន់ នៃជីវិតរបស់ខ្ញុំ ហើយខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់។
តារាចម្រៀងខាងលើ បានស្លាប់កាលពីថ្ងៃទីអាទិត្យទី ២៥ ធ្នូ នៅគេហដ្ឋានរបស់លោកនៅ Oxfordshire ប្រទេសអង់គ្លេស ដោយលោកបានដេកស្លាប់លើគ្រែ ដោយសារតែបេះដូងធ្វើទុក្ខ ដែលធ្វើឲ្យអ្នកគាំទ្រលោកជុំវិញពិភពលោក ភ្ញាក់ផ្អើលយ៉ាងខ្លាំង។
Kenny Goss ថា George Michael ជាបុរសខ្លាំង និងអស្ចារ្យសម្រាប់លោក ។ លោក Kenny Goss មានទំនាក់ទំនងស្នេហា ជាមួយនឹងគ្នាក្នុងអំឡុងឆ្នាំ ១៩៩០ តែនៅឆ្នាំ ២០១១ ក៏បានចែកផ្លូវគ្នា ។
ក្រោយការចែកផ្លូវគ្នានេះដែរ តារាចម្រៀង George Michael ក៏មានទំនាក់ទំនងស្នេហា ជាមួយ Fadi Fawaz ហើយ សាកសពរបស់តារាចម្រៀង Michael ក៏រកឃើញដោយមិត្តប្រុសថ្មីរបស់លោក ផងដែរ៕
អតីតមិត្តប្រុសរួមខ្នើយរបស់ George Michael
មតិយោបល់