1. Adriana Lima
តារាម៉ូដែលដ៏ស៊ិចស៊ីរបស់ប្រេស៊ីល នាង Adriana Lima ដែលមានជើងទាំងគូរយ៉ាងស្រលូន និងវែងៗ កើតនៅថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ១៩៨១ នាងត្រូវបានគេស្គាល់ថាជាទេពអប្សរ ក្នុងឈុតប៊ីគីនីក្នុងកម្មវិធី Victoria’s Secret តាំងពីឆ្នាំ ២០០០ ដែលកាលនោះនាងទើបតែមានអាយុ ១៥ ឆ្នាំ តែប៉ុណ្ណោះ។ កម្ពស់ដ៏ខ្ពស់របស់នាង និងរាងកាយដ៏ស្រស់សោភា បានធ្វើឲ្យនាងឈ្នះក្នុងការប្រកួតជាតារាម៉ូដែល ក្នុងប្រទេសប្រេស៊ីល ។កាលពីឆ្នាំមុន នាងជាមនុស្សទី ២ ហើយដែលឈ្នះក្នុងការប្រកួតនៅ ក្នុងកម្មវិធី world Supermodel មុននាងកុងត្រាជាតារាម៉ូដែលឲ្យក្រុមហ៊ុន Elite នៅក្នុងទីក្រុងញ៉ូវយ៉ក ។កាលពីឆ្នាំ ២០១២ នាងក៏ជាប់ក្នុងចំណាត់ថ្នាក់ទី ៤ ជាតារាម៉ូដែលស្រស់ស្អាតបំផុតរបស់ទស្សនាវដ្តី Forbes ក្នុងងារជាតារាម៉ូដែលដែលរកបានប្រាក់ចំណូល 7.3 លាន ដុល្លារ។
https://i1272.photobucket.com/albums/y389/domneng/4%20Kill/Adriana-Lima_zpsf62e8e02.jpg
2. Gisele Bundchen
តារាម៉ូដែលអាល្លឺម៉ង់ នាង Gisele Bundchen កើតនៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៨០ ។កេរ្តិ៍ឈ្មោះតារារូបនេះគេស្គាល់តាមរយៈ Goodwill Ambassador Programme United Nations Environment Programme (UNEP) ដែលប្រែជាខ្មែរថា ឯកអគ្គរដ្ឋទូតសុឆន្ទៈសហប្រជាជាតិកម្មវិធីបរិស្ថានកម្មវិធី (UNEP) ។កាលពីឆ្នាំ ១៩៩០ នាងជាអ្នកត្រាយផ្លូវសម្រាប់អាល្លឺម៉ង់ ដោយជោគជ័យលើការស្វែងរក និងការការពរបរិស្ថានលើឆាកអន្តរជាតិ។ Gisele Bundchen
ជាតារាម៉ូដែលក្នុងកម្មវិធី Victoria’s Secret ក្នុងឆ្នាំ ២០០០ ដល់ពាក់កណ្តាលឆ្នា ២០០៧ ។នៅក្នុងឆ្នាំ ២០០៤ Gisele Bundchen ត្រូវបានគេទទួលស្គាល់ថា ជាតារាម៉ូដែលដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក និងជំនួញរបស់នាងរីកធំធាត់ក្នុងចំណាត់ថ្នាក់ទី ១៦ ក្នុងបញ្ជីស្ត្រីដែលមានចំណូលខ្ពស់ក្នុងវិស័យឧស្សាហកម្ម តន្ត្រី ក្នុងឆ្នាំ ២០០៧។
https://i1272.photobucket.com/albums/y389/domneng/4%20Kill/Gisele-Bundchen_zpsc487dd37.jpg
3. Kate Upton
តារាម៉ូដែល ដែលត្រូវបានគេទទួលស្គាល់ថា ជាស្រីស្រស់មានសុដន់សិចស៊ីនាង Kate Upton កើតនៅឆ្នាំ ១៩៩២ នៅ St. Joseph, Michigan និងបង្ហាញមុខ នៅ Melbourne ក្នុងរដ្ឋហ្ល័ររីដា សហរដ្ឋអាមេរិក។ ស្រីស្រស់ជើងស្រលូននេះ ក្រៅពីជាប់ចំណាត់ថ្នាក់ផ្នែកសុដន់សិចស៊ី នាងក៏ជា តារាម៉ូដែល ដែលមានរាងកាយគួរប្រទាក់ចិត្ត។នាងចូលប្រឡូក្នុងវិស័យហ្វេសិននេះ ក្នុងឆ្នាំ ២០០៨ ដោយទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងឆាប់រហ័សផងដែរ។ ៥ លើកដែលស្រីស្រស់សុដន់សិចស៊ីរូបនេះ បានឈ្នះពានរង្វាន់ APHA Reserve World ។
https://i1272.photobucket.com/albums/y389/domneng/4%20Kill/Kate-Upton_zpsfd03c630.jpg
4. Candice Swanepoel
ទេពអប្សរ ក្នុងកម្មវិធី Victoria’s Secret នាង Candice Swanepoel កើតនៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ១៩៨៨ នៅអាហ្វ្រិកខាងត្បូង ជាតារាម៉ូដែលក្នុងចំណាត់ថ្នាក់ទី ១០ ដែស្វែងរកចំណូលបានច្រើនជាងគេនៅលើពិភពលោក ក្នុងចំណោមតារាម៉ូដែលល្បីៗ។នាងត្រូវបានគេចាប់អារម្មណ៍បំផុតវត្តមានលើទស្សនាវដ្តី Vogue ដែលមាននៅក្នុងប្រទេស Australia, Spain, Greece ជាដើម និងទស្សនាវដ្តី Elle ក្នុងប្រទេស Germany, Brazil, South Africa ទស្សនាវដ្តី Harper’s Bazaar របស់រុស្ស៊ី និងមានវត្តមានជាច្រើនថតតំណាងឲ្យយីហោ Dolce & Gabbana, Oscar de la Renta, Chanel ជាដើម។
https://i1272.photobucket.com/albums/y389/domneng/4%20Kill/Candice-Swanepoel_zps3395a3c1.jpg
5. Miranda Kerr
Miranda Kerr ជាទេពអប្សរក្នុងកម្មវិធី Victoria’s Secret កើតនៅថ្ងៃទី ២០ ខែ មេសា ឆ្នាំ ១៩៨៣ ដែលជាតារាម៉ូដែលរបស់អូស្ត្រាលី និងមានឈាមឈ័រ រហូតដល់ទៅ ៣ គឺចក្រភពអង់គ្លេស បារាំង និង ស្កុតឡេន ។ស្រីស្រស់ជើងវែងៗនេះ គេស្គាល់តាំងពីឆ្នាំ ២០០៧ ក្នុងកម្មវិធីខាងលើ ដោយចូលរួមបង្ហាញម៉ូតតាំងពីនាងមានអាយុ ១៣ ឆ្នាំ ។តែមួយប្រាវក្នុងកាបង្ហាញម៉ូត មនុស្សរាប់លាននាក់ នៅជុំវិញពិភពលោក សរសើរពីសម្រស់ដ៏ស្រស់ផូរផង់របស់នាង ដោយមុខដូចទេពអប្សរ និងរាងកាយស្រលូនគួរឲ្យចង់ប្រតិព័ទ្ធ៕
https://i1272.photobucket.com/albums/y389/domneng/4%20Kill/201211051352116881388198152_zpsec029ecb.jpg
https://i1272.photobucket.com/albums/y389/domneng/4%20Kill/Miranda-Kerr_zps65f18997.jpg
មតិយោបល់