យោងតាមការទម្លាយរបស់តារាសម្ដែងដើមទ្រូងធំ កញ្ញា សេង សូណា បានអះអាងថា កញ្ញា ត្រូវបានរំខានចិត្តដោយជនអាណាមិកមួយចំនួននៅលើហ្វេសប៊ុក និងមនុស្សជំនិតរបស់នាងម្នាក់យ៉ាងវិលមុខ ដោយសារតែគេបានគំរាមកំហែងធ្វើអោយនាងមិនសប្បាយចិត្ត។ ស្ថានភាពផ្លូវចិត្តរបស់នាងនៅក្នុងពេលនេះ ស្ថិតក្នុងការស្មុគស្មាញចំពោះរឿងរ៉ាវដែលបានកើតឡើងនោះផង បើទោះជានាងមិនទាន់ដាច់ចិត្តទម្លាយជុំវិញរឿងរ៉ាវដ៏ក្ដៅគគុកដែលបានកើតឡើងនោះនៅឡើយ។
សេង សូណា និយាយថាខុសពីតារាសម្ដែងភាគច្រើនដែលចប់ពិធីខួបកំណើតមានភាពរីករាយ តែនាងគឺមានរឿងរ៉ាវកើតឡើងតែម្ដង ដោយមួយចំនួនកើតចេញពីអ្នកលេងហ្វេសប៊ុក បានសរសេរមាក់ងាយធ្វើអោយនាងទទួលយកមិនបាន និងមួយទៀតគឺមានការគំរាមកំហែងពីបុរសម្នាក់ដែលធ្លាប់ស្រឡាញ់នាង ថានឹងធ្វើអោយរងការម៉ាស់ ដែលនាងនៅមិនទាន់ដឹងថាអ្វីដែលបុរសម្នាក់គម្រោងបង្កចំពោះនាងតើជារឿងអ្វីនៅឡើយ។
នាងថាខ្លួននឹងមានវិធានការដាក់បណ្ដឹង បើមានការបង្ខូចឈ្មោះ ឬបរិហារកេរ្តិ៍ណាមួយ ធ្វើអោយនាងមានការប៉ះពាល់។ ក្នុងនោះនាងក៏គម្រោងនឹងស្វែងរកស្រ្តី ឬម្ចាស់ហ្វេសប៊ុក ដែលបានវាយប្រហារផ្លូវចិត្តរបស់នាងដោយការមាក់ងាយនៅលើហ្វេសប៊ុកផងដែរ ដើម្បីអោយដឹងថាអ្វីជាដើមចមដែលធ្វើអោយមានការប្រមាថ និងគំរាមផ្លូវចិត្តចំពោះនាងលេចឡើង។
នាងថាជារឿងឈឺចិត្តដែលឃើញនាងមានជីវិតល្អប្រសើរ ហើយមានការរំខានដោយអ្នកលេងហ្វេសប៊ុកដែលមិនដឹងថាមានគំនុំជាមួយនាងពីរឿងរ៉ាវអ្វី និងពីមនុស្សប្រុសដែលធ្លាប់តាមស្រឡាញ់នាងថានឹងបញ្ចេញអ្វីមួយដែលនាងមិនទាន់ដឹង។ បើមានករណីនោះមែននោះបណ្ដឹងផ្លូវច្បាប់នឹងកើតមានឡើង ហើយនាងក៏មិនលើកអោយមនុស្សណាម្នាក់ ដែលព្យាយាមបង្ខូចឈ្មោះនាង និងបំផ្លាញកិត្តិយសរបស់នាងនោះដែរ។ នាងអះអាងថានឹងរង់ចាំមើលស្ថានភាពដែលកើតមានឡើង ហើយនៅពេលមានការវាយប្រហារណាមួយដែលផ្ទុយពីច្បាប់គឺនាងប្រកាសថាក្រុមមនុស្សទាំងនោះ នឹងមិនរួចខ្លួនឡើយ៕
មតិយោបល់