ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតកម្ម U2 ផ្តល់​សិទ្ធិឲ្យ​គេហទំព័រ ដំណឹង ផ្សព្វផ្សាយ​បទ​ចម្រៀង​របស់ខ្លួន​

​នៅ​ពេល​ថ្មីៗ​នេះដែរ ខាង​គេហទំព័រ ដំណឹង បាន​សហការ​ជាមួយនឹង ផលិតកម្ម យូ​ធូ ប្រូ​ដាក់សិន (U2 Producition) ទាក់ទិន​នឹង​រឿង​ផ្សព្វផ្សាយ​បទ​ចម្រៀង​របស់​ផលិតកម្ម យូ​ធូ ​គ្រប់​វ៉ុល លើ​គេហទំព័រ ដំណឹង​។​

​ផលិតកម្ម U2 បាន​ផ្តល់​សិទ្ធិ ឲ្យគេ​ហ​ទំព័រ ដំណឹង គ្រប់គ្រង​បទ​ចម្រៀង​របស់ខ្លួន លើ​បណ្តា​គេហទំព័រ​ផ្សេង ពោល​គឺ​បទ​ចម្រៀង របស់​ផលិតកម្ម U2 និង​មាន​តែ​ផ្សាយ​លើ​គេហទំព័រ ដំណឹង​តែមួយ​ប៉ុណ្ណោះ​។​

​ចាងហ្វាង​ផលិតកម្ម យូ​ធូ លោក ឈាង ចេនឡា បាន​ប្រាប់​ដល់​គេហទំព័រ ដំណឹង​ថា “​សូមឲ្យ​គេហទំព័រ ដំណឹង ធ្វើការ​គ្រប់គ្រង​លើ​បទ​ចម្រៀង ផលិតកម្ម យូ​ធូ ប្រូ​ដាក់សិន ឲ្យបាន​ហ្មត់ចត់ កុំ​ឲ្យ​បណ្តា​គេហទំព័រ ខុស​ច្បាប់​ផ្សេងៗ​យក​ផ្សាយ ឲ្យ​ខានតែបាន ដោយ​គេហទំព័រ ទាំងនោះ មិន​បាន​សុំ​អភ័យឯកសិទ្ធិ​ពី​លោក​”​។​ ជាមួយនឹង​គ្នា​នេះដែរ លោកក៏​​បាន ធ្វើលិខិត ផ្តល់​សិទ្ធិ ជូន​ដល់​គេហទំព័រ ដំណឹង ក្នុង​ការផ្សព្វផ្សាយ​បទចម្រៀង​របស់ខ្លួន​ដូចខាងក្រោម​. ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ការវិល​វិញ​របស់​ផលិតកម្ម U2 ក្នុង​ជំនាន់​ទី ២ នេះ បាន​ធ្វើឲ្យ​ប្រិយមិត្ត​របស់ខ្លួន មាន​ការភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា បន្ទាប់​ពី​បាត់​មុខ​មួយ​រយៈ​ធំ លើ​វិស័យ​ឧស្សាហកម្ម​តន្ត្រី ។​ ការ​បង្ហាញខ្លួន​ជា​ថ្មី​របស់​ផលិតកម្ម U2 បានបង្ហាញ​តារាចម្រៀង​ប្រុស​ស្រី​វ័យក្មេង ជាច្រើនរូប និង​តារា​ចម្រៀង​ចាស់​វស្សា វ៉ាន់ មករា ផងដែរ ៕​
https://i1272.photobucket.com/albums/y389/domneng/984198_493950254012205_999958717_n_zps6d9ed2b3.jpg

មតិយោបល់