ព័ត៌មានសិល្បៈ និងកម្សាន្ត

លី​តូ​វ​ហួរ ប្រពន្ធ​មាន​ផ្ទៃពោះ​លើក​ទី ២

​ទំព័រ ព័ត៌មាន​របស់ Apple Daily បាន​ចុះ​ផ្សាយ​ឲ្យដឹងថា​តារា​សម្តែង​ជើងចាស់​ខាង​វាយតប់ លោក Andy Lau កំពុង​មាន​អារម្មណ៍​រីករាយ ព្រោះ​តែ​ប្រពន្ធ​របស់​ខ្លួន​មាន​ផ្ទៃពោះ ជា​លើក​ទី ២ ដោយ​ជោគជ័យ​។​ទំព័រ​ដដែល​បានសរសេរថា ប្រពន្ធ​លោក Andy Lau ហៅ លី​តូ​វ​ហួរ មាន​ផ្ទៃពោះ​កូន​ទី ២ រយៈពេល ៣ ខែ ទៅហើយ​។​ទោះបីជា​យ៉ាងនេះ​ក្តី​តារា​សម្តែង​រូបនេះ បាន​អះអាង​ថា ម្តាយ និង​កូន​នៅពេលនេះ​មាន​សុ​វត្តិភាព​ណាស់​។​

​នៅ​ពេល​ថ្មីៗ​នេះ Andy Lau ទទួល​បាន​កូនស្រី មួយ​យ៉ាង​ស្រស់​សោភា ។​តាំង​ពី​ទទួល​បាន​កូនស្រី​មក តារា​រូប​នេះ មិន​ដែល​បង្ហាញ​មុខ​ប្រពន្ធ និង​កូន នៅ​ទី​សារ​ធាណៈ​ឡើយ ដោយ​ចេញ​ទៅណា មក​ណា មាន​លក្ខណៈ​លាក់លៀម​ជាទីបំផុត​។​ជាមួយនឹង​កូន​ទី ២ នេះដែរ លោក លី​តូ​វ​ហួរ ចង់​បាន​កូនប្រុស ។​លោក លី​តូ​វ​ហួរ បាន​និយាយថា “​ការ​មាន​ផ្ទៃ​ជា​លើក​ទី ២ របស់​ប្រពន្ធ​ខ្ញុំ នោះ​គឺ​អ្វី​ដែល​ខ្ញុំ​រំពឹង និង​ប្រពន្ធ​របស់​ខ្ញុំ ក៏​ដូចគ្នា​ដែរ ដោយ​ចង់​បាន​កូន​ច្រើន​”៕
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/1370075458669_zps70c0d902.jpg
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/1370075458678_zps8f65774b.jpg

មតិយោបល់