បទចម្រៀងមួយបទក្រោមចំណងជើងថា “កុំបី!” ដែលត្រូវបានគេដឹងថា ជាបទចម្រៀង របស់ លោក ពូឃ្លាំង និងអ្នកនាងខាត់ សុខីម នៅពេលថ្មីៗនេះដែរ ត្រូវបានគេចែកចាយបទ ចម្រៀងនេះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និង គេហទំព័រ YouTube យ៉ាងព្រោងព្រាត។
នេះជាលើកទី ១ ហើយដែលតារាចម្រៀងបែបប្រពៃណី អ្នកនាង ឃាត់ សុខីម ដែលចូលខ្លួនបកស្រាយបទចម្រៀង ទាក់ទិននិងរឿងជួញដូរមនុស្ស ជាមួយនឹង តារាចម្រៀងល្បីឈ្មោះ ផ្នែករ៉េប លោក ពូឃ្លាំង ។
https://i1272.photobucket.com/albums/y389/domneng/2013-06-01_222546_zps4d8006ef.jpg
បទ”កុំបី!” នេះត្រូវបានគេដឹងថា ជាបទចម្រៀងដែលបង្កើតឡើងដោយស្ថាប័ន MTV EXIT ដោយមានគោលបំណងយុទ្ធនាការផ្សព្វផ្សាយមួយអំពីសេរីភាព អំពីសិទ្ធិមនុស្សរបស់យើងក្នុងការ ជ្រើសរើសកន្លែងដែលយើងរស់នៅ ជ្រើសរើសកន្លែងដែលយើងធ្វើការ ជ្រើសរើសមិត្តភ័ក្តិ និងជ្រើសរើសអ្នកដែលយើងស្រឡាញ់។ ម្យ៉ាងវិញទៀតគឺអំពើជិះជាន់មនុស្ស និងកុមារតែម្តង។
នេន ទុំ ម្ចាស់បទចម្រៀងស្ករទាញ់ ២០១២ និងត្រៀមខ្លួនចេញបទថ្មី “ស្ករទាញ់ឡើងកូដ” បានប្រាប់តាមរយៈទូរស័ព្ទដៃថាបទចម្រៀង ” កុំបី! ដែលច្រៀងដោយ លោក ពូឃ្លាំង និង អ្នកនាង ខាត់ សុខីម ដែលបទនេះទើបតែបង្កើតដើម្បីអបអរក្នុងទិវាកុមារអន្តរជាតី ១ មិថុនា និងជាបទដែលបង្កើតឡើងដោយស្ថាប័ន MTV EXIT “។ ទាក់ទិន និង នេន ទុំ វិញ បានប្រាប់ពីចម្រៀង “ស្ករទាញ់ឡើងកូដ” របស់ខ្លួន នឹងចេញនៅខែ ក្រោយនេះ នៅក្នុងផលិតកម្ម Top Men ។
បទចម្រៀង រ៉េបដំបូងរបស់ពូឃ្លាំង ជាមួយនឹង អ្នកនាង ខាត់ សុខីម ពិតជាពិរោះ និងមានអត្ថន័យមែនទែន ទាក់ទិននឹងរឿងជួញដូរមនុស្សនិង កុមារ។ខាត់ សុខីម មុននេះដែរ បានធ្វើឲ្យស្វាមីរបស់ខ្លួន អរឡើងហើបជើងផុតពីដី ដោយសារតែខាត់ សុខីម ពរពោះម្តងទៀតហើយ បន្ទាប់ពីរៀបការ កាលពីថ្ងៃទី ១២ ខែ ០២ ឆ្នាំ ២០១២៕
ទស្សនាវីដេអូចម្រៀង កុំបី ដូចខាងក្រោមនេះ៖
មតិយោបល់