យោងតាមប្រភពព័ត៌មានអនាមិកថ្មីបានឲ្យដឹងថា Nokia Lumia EOS និង Nokia Tablet នឹងបង្ហាញខ្លួននៅលើទីផ្សារនាខែកក្កដា ខាងមុននេះ។
គេហទំព័រ Phone Arena បានចុះផ្សាយថា មានប្រភពព័ត៌មានដែលជិតស្និទ្ធ និងតាមដានរាល់សកម្មភាពរបស់ក្រុមហ៊ុនទូរស័ព្ទដៃហ្វាំងឡង់ Nokia ថា នៅក្នុងខែកក្កដា ខាងមុន ក្រុមហ៊ុន Nokia នឹងរៀបចំព្រឹត្តិការណ៍បង្ហាញពីផលិតថ្មីរបស់ខ្លួន ដែលនៅក្នុងនោះ រួមមាន Nokia EOS ដែលបំពាក់ដោយកាមេរ៉ាទំហំ ៤១មេហ្គាភិចសែល និង Nokia Tablet។
ប្រភពដដែលបានបញ្ជាក់ថា Nokia Lumia EOS នឹងដំណើរការនៅក្នុងសហរដ្ឋអាមេរិក នាខែកក្កដា ដោយប្រើប្រាស់ប្រព័ន្ធ AT&T បន្ទាប់មកនឹងមាននៅតាមបណ្ដាប្រទេសផ្សេងៗទៀត។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រ កន្លងទៅ មានប្រភពព័ត៌មានមួយបាននិយាយថា ក្រុមហ៊ុន AT&T កំពុងតែធ្វើការសាកល្បងលើឧបករណ៍ថ្មីរបស់ Nokia ដើម្បីដំណើរការនាពេលឆាប់ៗ៕
ព័ត៌មានជាតិ
មតិយោបល់